អ៊ុយក្រែន ទទួលបានកញ្ចប់ជំនួយយោធាថ្មីពីសហរដ្ឋអាមេរិក មានប្រព័ន្ធការពារដែនអាកាស

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែននូវអាវុធ និងគ្រាប់រំសេវគិតជាទឹកប្រាក់ ១៥០លានដុល្លារ ក្នុងនោះរួមបញ្ចូលទាំង ប្រព័ន្ធមីស៊ីលការពារដែនអាកាស HAWK និងគ្រាប់កំាភ្លើងធំ ១៥៥មិលី្លម៉ែត្រ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក២រូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីដដែលបានឱ្យដឹងទៀតថាការប្រកាសពីកញ្ចប់ជំនួយយោធាខាងលើអាចនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ។ សហរដ្ឋអាមេរិកបានចាប់ផ្ដើមបញ្ជូនប្រព័ន្ធមីស៊ីល HAWK ទៅកាន់អ៊ុយក្រែន ក្នុងឆ្នាំ២០២២។ ប្រព័ន្ធមីស៊ីលនេះត្រូវបានដាក់ឱ្យប្រើក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និងឆ្លងកាត់ការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់។
កញ្ចប់ជំនួយយោធាខាងលើ នឹងត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែន ក្រោមច្បាប់ Presidential Drawdown Authority ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកដកអាវុធ ចេញពីឃ្លាំង ដើម្បីបញ្ជូនទៅឱ្យសម្ព័ន្ធមិត្តភ្លាមៗ ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តយល់ព្រមពីសភា។ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនជាង ៥០ពាន់លានដុល្លារហើយ គិតចាប់តាំងពីឆ្នាំ២០២២មក៕ ដោយធីរីណា

...

រូប​ថត​: Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print