កម្លាំងអាវុធហេត្ថខេត្តបាត់ដំបងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់នៅស្រុកឯកភ្នំ

ចែករំលែក៖

​ខេត្តបាត់ដំបង ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ ត្រូវកម្លាំងអាវុធហត្ថខេត្ត​បាត់ដំបងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងប្រតិបត្តិការដែលបានធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ក្នុងភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ដោយបានរកឃើញថ្នាំញៀនមួយចំនួនជាវត្ថុតាង។
​ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង៣នាក់​រួមមាន​ទី១-ឈ្មោះ យស់ តុលា ហៅតុ អាយុ២៤ឆ្នាំ ជាមេខ្លោង មានទីលំនៅក្នុងភូមិសំរោងស្នោ ឃុំសំរោង​ក្នុង ស្រុកឯកភ្នំ, ទី២-ឈ្មោះ សឺត ឧត្តម អាយុ៣១ឆ្នាំ និងទី៣-ឈ្មោះ រិន ដាវី អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំ​ជាមួយជនសង្ស័យទី១។
​ប្រភពដដែលបានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងកងរាជអាវុធហត្ថក្រុងបាត់​ដំបង សហការជាមួយកម្លាំងមូលដ្ឋានស្រុកឯកភ្នំ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងករណីជាក់ស្ដែង ក្រោយពីចំណាយពេលអស់ជាច្រើនម៉ោង។ នៅក្នុងប្រតិបត្តការនេះ កម្លាំងបានរកឃើញម្សៅក្រាម​ពណ៌ស ១កញ្ចប់ធំ មាទម្ងន់១,០៤៦ក្រាម។
​បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត​បាត់ដំបង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print