ស្វីសបំបាក់អ៊ីតាលីឡើងទៅវគ្គ៨ក្រុមចុងក្រោយ Euro 2024

ចែករំលែក៖

ក្រុមការពារតំណែងជើងឯកអ៊ីតាលីបានធ្លាក់ចាកចេញពីការប្រកួតយូរ៉ូឆ្នាំ២០២៤ត្រឹមវគ្គ១៦ក្រុម ខណៈដែលការបង្ហាញខ្លួនដ៏ល្អរបស់ស្វីសបានជួយពួកគេឡើងវគ្គ៨ក្រុមចុងក្រោយជាមួយនឹងការឈ្នះ២ទល់០លើអ៊ីតាលីកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ មិថុនា ២០២៤នេះ។

ក្រុមជម្រើសជាតិស្វីសបានគ្រប់គ្រងបាល់តាំងពីដើមដំបូង និងបាននាំមុខ១គ្រាប់មុន នៅពេលដែល Ruben Vargas បានបញ្ជូនបាល់ឲ្យកីឡាករ Remo Freuler ស៊ុតផុតដៃអ្នកចាំទីអ៊ីតាលី Gianluigi Donnarumma នៅនាទីទី៣៧។

កីឡាករ Vargas ដែលកំពុងលេងនៅក្លិបអាឡឺម៉ង់ Augsburg រកបានគ្រាប់ទី២ត្រឹមតែ២៧វិនាទីប៉ុណ្ណោះក្នុងតង់ទីពីរ នៅពេលដែលគាត់បានទទួលបាល់ពីការបញ្ជូនរបស់ Michel Aebischer នៅជិតជ្រុងខាងឆ្វេងនៃតំបន់គ្រោះថ្នាក់របស់អ៊ីតាលី ហើយបានស៊ុតបំប៉ោងសំណាញ់ទីបានសម្រេចតែម្តង។

អ៊ីតាលីមិនអាចគ្រប់គ្រងការស៊ុតបញ្ចូលទីបានទេរហូតដល់នាទីទី៧៣ ពេលដែលកីឡាករអ៊ីតាលីមានឱកាសម្តង ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីក្រុមស្វីសបាន។ ជាមួយគ្នានេះកីឡាករ Gianluca Scamacca បានព្យាយាមស៊ុតពីចម្ងាយចំគោលដៅ ប៉ុន្តែ Azzurri នៅតែសង្គ្រោះបាល់នេះបាន។

ខណៈពេលដែលពួកគេបានយកឈ្នះក្រុមម្ចាស់ការពារតំណែងជើងឯក អ្នកគាំទ្រស្វីស បានស្រែកហ៊ោជាមួយនឹងក្តីអបអរសាទរយ៉ាងខ្លាំង ដែលស្វីសបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយសម្រាប់ព្រឹត្តិការណ៍យូរ៉ូ២០២៤នៅអាល្លឺម៉ង់ឆ្នាំនេះ។

នេះគឺជា Euro ទីពីរជាប់ៗគ្នាដែលពួកគេឈានដល់វគ្គ៨ក្រុមចុងក្រោយ របស់ស្វីស ដែលបានចាញ់អេស្ប៉ាញដោយបាល់ប៉េណាល់ទីកាលពីលើកមុន ហើយពួកគេនឹងក្លាយជាគូប្រជែងដ៏ខ្លាំងសម្រាប់ការប្រកួតបន្ទាប់។ ស្វីសបានខកខានក្នុងវគ្គជម្រុះសម្រាប់ World Cup 2018 និង 2022។

...

ការប្រកួតវគ្គ៨ក្រុមចុងក្រោយរបស់ស្វីសនឹងធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដាខាងមុខ ដោយស្វីសត្រូវប៉ះអង់គ្លេស ឬស្លូវ៉ាគី ៕ (រូបភាព ៖ EURO2024)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print