កីឡាករ Jamal Musiala និង Kai Havertz បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់ ជួយឲ្យក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ឡើងវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ Euro 2024 ដោយការផ្តួលដាណឺម៉ាកក្នុងលទ្ធផល ២ទល់០។
ការប៉ះគ្នាក្នុងវគ្គ១៦ក្រុមចុងក្រោយនៅ Westfalenstadion ត្រូវបានផ្អាកប្រហែល២០នាទីឆ្ពោះទៅចុងបញ្ចប់នៃតង់ទី១ដោយសារតែមានការរំខានដោយមានភ្លៀងធ្លាក់ ហើយទីលានត្រូវបានសើមដោយព្រិល និងភ្លៀងធ្លាក់ខ្លាំង។
ក្រុមអាឡឺម៉ង់បានអបអរសាទរពីការឆែក VAR នៅពេលដែលអាជ្ញាកណ្តាល Michael Oliver ត្រូវបានហៅទៅកាន់អ្នកត្រួតពិនិត្យទីលាន និងផ្តល់បាល់ពិន័យ១១ម៉ែត្រទៅឲ្យអាល្លឺម៉ង់។ ការស៊ុតបាល់ពិន័យនេះរ៉ាប់រងដោយ Havertz បានស៊ុតបាល់ពិន័យនៅនាទីទី៥៣ ធ្វើឲ្យអាល្លឺម៉ង់នាំមុខដាណឺម៉ាក១ទល់០។
កីឡាករវ័យក្មេង Musiala បានរកគ្រាប់ទី២ឲ្យអាល្លឺម៉ង់នៅនាទីទី៦៨។ ចាប់ពីពេលនោះមក អ្នកគាំទ្រម្ចាស់ផ្ទះបានស្រែកអបអរសាទរយ៉ាងខ្លាំងពេញកីឡដ្ឋានដែលការនាំមុខ២គ្រាប់នេះ ពួកគេបានបង្ហាញក្តីរំភើប និងបានបញ្ចប់ក្នុងលទ្ធផល២ទល់០។
បច្ចុប្បន្នអាល្លឺម៉ង់គឺជាក្រុមដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងការប្រកួតជាមួយនឹង១០គ្រាប់ ហើយពួកគេប្រហែលជាបានបង្កើនចំនួនសរុបបន្ថែមទៀតនៅពេលប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយ។
ការប្រកួតបន្ទាប់ អាល្លឺម៉ង់នឹងត្រូវប៉ះហ្សកហ្ស៊ី ឬអេស្ប៉ាញក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយគ្រោងធ្វើនៅថ្ងៃសុក្រ ទី៥ ខែកក្កដា ខាងមុខនេះ ៕ (រូបភាព ៖ EURO2024)