ស្វែងយល់ ! ហេតុអ្វីត្រូវការពិនិត្យរកមើល ជំងឺបេះដូងពីកំណើត?

ចែករំលែក៖

ភ្នំពេញ ៖ ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំងឺដែលសំបូរជាងគេក្នុងចំណោមភាពមិនប្រក្រតីពីកំណើត ដែលមានអត្រាប្រហែល ១% លើពិភពលោក។ ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង មានចែកចេញជាប្រភេទស្រាល ដែលមិនប៉ះពាល់ទៅដល់ការលូតលាស់របស់ទារក និងកុមារ ដែលប្រភេទនេះមានចំនួនច្រើន ដែលអាចវិវត្តទៅជាសះស្បើយ ដោយខ្លួនឯង រឺបន្ទាប់ពីធ្វើការវះកាត់។

ចំណែកភាពមិនប្រក្រតីនៃបេះដូងប្រភេទធ្ងន់ធ្ងរអាចធ្វើអោយខ្សោយបេះដូង និងបាត់បង់ជីវិត ប៉ុន្តែអាចជួយព្យាបាលបានជាមួយបច្ចេកវិទ្យាទំនើបថ្មីៗនាពេលបច្ចុប្បន្ននេះ បើសិនរកឃើញ និងបញ្ជូនទៅអ្នកជំនាញ រឺមន្ទីពេទ្យអោយបានទាន់ពេលវេលា។

ការរកមើលភាពមិនប្រក្រតីនៃបេះដូង អាចធ្វើទៅបានក្នុងអំឡុងពេលមានផ្ទៃពោះ ក្នុងចន្លោះរយៈពេល ១៨ ទៅ ២២សប្ដាហ៍ នៃគត៌ ដែលអត្រាអាចរកមើលឃើញត្រឹម ៨០ ទៅ ៩០%តែប៉ុណ្ណោះ។ ការធ្វើអេកូបេះដូងលើទារកក្រោយកើត ដែលធ្វើឡើងជារបៀប ស្វែងរកជាលក្ខណៈទូទៅ គឺជាវិធីសាស្រ្តល្អដែលមានលទ្ធផល (Sensibilité និង Spécificité) ខ្ពស់ ក្នុងការរកឃើញជំងឺបេះដូងពីកំណើត ហើយម្យ៉ាងទៀតជាវិធីសាស្រ្តងាយ និងមិនបង្កអោយមានការឈឺចាប់ តែតម្រូវអោយប្រើពេលវេលា និងអ្នកជំនាញប្រកបដោយសមត្ថភាពបទពិសោធន៍ច្បាស់លាស់។
ក្រោយការរកឃើញជំងឺបេះដូងពីកំណើត គ្រូពេទ្យឯកទេសនឹងធ្វើការណែនាំថាត្រូវតាមដានបន្ត រឺត្រូវបញ្ជូន? បើជាលក្ខណៈប្រភេទស្រាល គ្រូពេទ្យអាចណាត់មកតាមដានមើលលើកក្រោយ ក្នុងរយៈពេល១ខែ ២ខែ ៣ខែ រឺ៦ខែទៅតាមសភាពជាក់ស្តែង។ បើជាប្រភេទធ្ងន់ធ្ងរ គ្រូពេទ្យនឹងធ្វើការបញ្ចូនទៅផ្នែកអគារបេះដូងកុមារនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលដោយថ្នាំ រឺដោយការវះកាត់។

...

«ការរុករកមើលជំងឺបេះដូងពីកំណើតដោយវិធីសាស្រ្តអេកូបេះដូងលើទារក និងការបញ្ជូនទៅផ្នែកជំនាញបេះដូងកុមារអោយបានទាន់ពេលវេលាគឺជាការចាំបាច់បំផុត។»
នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print