ឋានៈដល់អនុប្រធាន នាយកដ្ឋាន អង្គរក្ស បើកឡានគ្មានសីលធម៌ ត្រូវបាននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យដាក់ពិន័យ និងយកទៅបញ្ឈរជើង

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុត ! ស្គាល់ ឈ្មោះ ស្គាល់ អង្គភាព ហេីយ គឺ លោកវរសេនីយ៍ ទោ ហេង ពិសិដ្ឋ តួនាទី អនុប្រធាន នាយកដ្ឋាន អង្គរក្ស នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបើកឡាន គ្មានសីលធម៌ មើលងាយនគរបាលសណ្តាប់ធ្នាប់សម្រួលចរាចរណ៍ និងបង្កការកកស្ទះដល់អ្នកដទៃ ។

ជននេះត្រូវបានគេចាត់ទុកថា ៖ បុគ្គល ដែល បង្កើតរឿងអសីលធម៌ ចុងខែមិថុនា បង្កអោយ ស្ទះ ចរាចរណ៍ ពេញផ្លូវ ហើយ និយាយស្ដីដូចមនុស្សអវិជ្ជា  ដែលមជ្ឈដ្ឋានទូទៅបានលើកឡើងថា ៖ ល្មមថ្នាក់លេីអប់រំណែនាំ ឬ បញ្ជូនទៅ សាលានគរបាល រៀនសូត្រ ឡេីងវិញ កុំអោយខូចឈ្មោះមន្ត្រីនគរបាលជាតិទៀត ។

ចុងក្រោយកុំចេះតែហ៊ាន…មន្រ្តីនគរបាលនៅនាយកដ្ឋានអង្គរក្សនៃក្រសួងមហាផ្ទៃម្នាក់ ត្រូវបាននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យដាក់ពិន័យ និងយកទៅបញ្ឈរជើងនៅអង្គភាព ក្រោយពេល បើករថយន្តឱ្យ ស្ទះ ចរាចរណ៍ ពេញផ្លូវ ហើយស៊ីផ្លេមុខមន្ទីរពេទ្យ និងនិយាយ ស្ដីគ្មានសុជីវធម៌ ។ 

មន្រ្តីនគរបាល រូបនេះត្រូវបានគេស្គាល់ឈ្មោះ វរសេនីយ៍ ទោ ហេង ពិសិដ្ឋ មានតួនាទី ជាអនុប្រធាន នាយកដ្ឋាន អង្គរក្ស នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ  

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print