លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា(ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ពាក់ព័ន្ធប្ញមិនពាក់ព័ន្ធអាស្រ័យលើទង្វើជាក់ស្តែង = កុំយកប្រជាជនមកពាំងពីមុខឲ្យសោះ?

២- មិនពិបាកវាយតម្លៃទេ = ចង់ដឹងខុសប្ញត្រូវគ្រាន់ប្រៀបធៀបខ្លឹមសារលក្ខន្តិក:អង្គការនិងទង្វើនិងសកម្មភាពរបស់អង្គការនិមួយៗ?

៣- ការប្រកាសកម្ទេចរដ្ឋាភិបាលនៅក្រៅប្រទេសនិងបណ្តាញនៅក្នុងប្រទេស = គឺជាការប្រាប់មុនកុំឲ្យមានសកម្មភាពខុសឆ្គងហើយមានពិរុទ្ធភាពហើយថាមិនបានប្រាប់ ?

៤- ការទាមទារឲ្យអង្គការសង់ត្រាល់បង្ហាញពីគណនីភាពរបស់ខ្លួនគ្រាន់តែបញ្ជាក់ពីភាពស្អាតស្អំរបស់អង្គការនេះប៉ុណ្ណោះ = បើជាមាសសុទ្ធកុំខ្លាចភ្លើង ?

៥- បើអង្គការសង់ត្រាល់ពិតជាបានការពារសិទ្ធិកម្មករនិងពលរដ្ឋ = ហេតុម៉្តេចបានជាមានបណ្តឹងពីពលរដ្ឋ ?

៦-  កិច្ចការសហជីព = មិនមែនជាកម្មសិទ្ធិរបស់អង្គការសង់ត្រាល់ទេ ?

៧- ការដែលអង្គការសហជីពមួយចំនួនមិនចូលរួមក្នុងកិច្ចពិភាក្សា = មិនមែនមកពីអង្គការសហជីពទាំងជួបបញ្ហាប្រឈមទេ តែមកពីជាការឥតប្រយោជន៍ ?

៨- បើមានការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង = ទើបមានកម្មវិធីប្រកួតប្រដាល់គុនខ្មែរនៅតាមកញ្ចក់ទូរទស្សន៍ បានឲ្យប្រជាជនទស្សនាកំសាន្តជាប្រចាំថ្ងៃនិងសប្តាហ៍។

៩- បើមិនមានការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទេ = នឹងលែងមានកម្មវិធីប្រដាល់គុនខ្មែរទៀតហើយ។

១០- មានកម្មវិធីប្រដាល់គុនខ្មែរ និងអត់មានកម្មវិធីប្រដាល់គុនខ្មែរ = តើយកមួយណាល្អជាង ? ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print