ឥណ្ឌូណេស៊ី ដែលជាប្រទេសផលិត និងនាំចេញផ្លែទុរេនធំជាងគេមួយរបស់ពិភពលោក គ្រោងនឹងពង្រីកផលិតកម្មផ្លែទុរេនសម្រាប់នាំចេញ ទៅកាន់ប្រទេសចិនឲ្យដល់ទំហំទឹកប្រាក់ ៨ ពាន់លានដុល្លារ។
លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូនេស៊ី ដែលជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន បាននិយាយថា សក្តានុពលនៃការនាំចេញទុរេនទៅកាន់ប្រទេសចិនអាចឈានដល់ ៨ ពាន់លានដុល្លារ។
ដោយកត់សម្គាល់នូវវិធានការមួយចំនួនដែលបានធ្វើឡើងដើម្បីសម្រេចបាននូវគោលដៅនាំចេញ លោក Luhut បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានធ្វើការងារជាមួយ នឹងវិទ្យាស្ថានជីណូមិចទីក្រុងប៉េកាំង ធ្វើការសិក្សាមួយដើម្បីធានាបាននូវទុរេនគុណភាពខ្ពស់សម្រាប់ការនាំចេញ។
ឥណ្ឌូណេស៊ីបានសាងសង់ចម្ការទុរេនប្រហែល 100 ហិកតានៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង និងប៉ាពួខាងលិច ហើយគ្រោងនឹងសាងសង់បន្ថែមទៀតនៅក្នុងខេត្តផ្សេងទៀត រួមទាំងនៅកណ្តាលស៊ូឡាវ៉េស៊ីផងដែរ។ មន្ត្រីរូបនេះបានបន្ថែមថា ទីតាំងទាំងនោះត្រូវបានគេនិយាយថាអាចដាំដើម ទុរេនបានទិន្នផលតាមតម្រូវការទីផ្សារប្រទេសចិន។
កាលពីឆ្នាំមុន ឥណ្ឌូណេស៊ីបានផលិតទុរេនបានដល់ទៅ ១,៨៥ លានតោន ដែលជាង ៥០ ភាគរយមកពីកោះ Java។ ខេត្តភាគខាងកើត Java ត្រូវបានគេរាយការណ៍ថាជាតំបន់ផលិតទុរេនធំជាងគេនៅក្នុងប្រទេស ជាមួយនឹងទិន្នផលលើសពី 480,000 តោនក្នុងឆ្នាំ 2023 នេះបើយោងតាមស្ថិតិប្រទេសឥណ្ឌូនេស៊ី។