រថយន្តដឹកត្រីបេីកចុះពីស្ពានអាកាសដាច់កង់ក្រឡាប់ចាក់ត្រីចោលពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តធុនធំមួយគ្រឿងដឹកត្រីចុះពីលេីស្ពានអាកាសកប់ស្រូវ(វិថីឈ្នះ​ ឈ្នះ)សុខៗស្រាប់តែបែកកង់ម្ខាងក្រឡាប់ចាក់ត្រីចោលពេញផ្លូវ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់​ ថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ​២០២៤​ នៅលេីស្ពានអាកាសកប់ស្រូវសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ​

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឱ្យរថយន្តធន់ធំ​ ពណ៌ស​ ពាក់ស្លាក់លេខភ្នំពេញ3B 2812 ដឹកត្រីពេញ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣​ ក្នុងទិសដៅពីត្បូងទៅជេីងឡេីងលេីងស្ពានអាកាសកប់ស្រូវកែងផ្លូវជាតិលេខ៤​ បំណងឆ្ពោះទៅវិថីឈ្នះឈ្នះ​ ខណៈចុះជិតផុតទៅហេីយស្រាប់តែដាច់កង់ខាងក្រោយផ្នែកខាងស្តាំធ្វេីឱ្យរថយន្តក្រឡាប់គងលេីបង្កាន់ដៃស្ពានចាក់ត្រីចោលចុះមកក្រោមរាយប៉ាយពេញផ្លូវតែសំណាងមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុរាយការណ៍ទៅជំនាញមកធ្វេីការវាស់វែងស្ទូចរថយន្តខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោលរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print