កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បង្ក្រាប​ទី​តាំង​លួច​លាក់​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​ ​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​២០នាក់​

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន សហការជាមួយនឹងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានធ្វើការចុះបង្ក្រាបទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសង​ ដោយ​បាន​ធ្វើ​ការ​ឃាត់​មនុស្សប្រុសស្រីចំនួន​២០នាក់​ ក្នុង​នោះ​មាន​ស្រី​៧នាក់​ ប្រុស​១៣​សុទ្ធតែ​ជនជាតិ​ចិន​និង​ខ្មែរ​ ។
​ រង្វង់​ប្រតិបត្តិការ​នេះ​ បានធ្វើឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី១​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ជិត​ស្ពាន​ហង្ស​កោះ​ពេជ្រ​ ផ្លូវ​សបិទ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។
​ ប្រពភព​ពី​កន្លែង​កើតហេតុបានដឹងថា មុននឹង កម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាប ទីតាំងខាងលើដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋថាមានបង្កប់ល្បែងស៊ីសងជាប្រភេទហ្គេមបាញ់ត្រីនិងល្បែងផ្សេងផ្សេងទៀត​ ព្រាប​ដូច​កាស៊ីណូ​ទៅ​ហើយ​ ដូចនេះហើយនៅយប់ថ្ងៃកើតហេតុ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ​ចំការមន​ សហការជាមួយនឹងកម្លាំងសមត្ថកិច្ចចម្រុះមាន​ទាំង​អាវុធហត្ថបានចុះឆ្មក់បង្ក្រាបតាំង​ខាងលើ​ ដោយ​បានធ្វើការឃាត់​បានមនុស្សប្រុសស្រី ចំនួន​២០នាក់​ មាន​ជនបរទេសជន​ជាតិ​ចិន​និង​ខ្មែរ​ និង​បាន​ដក​ហូត​វត្ថុតាងមួយចំនួន​ដែរ​ដំណើរ​ការ​អោយ​ល្បែង​ស៊ីសង​នេះ​ផង​ដែរ​ ។
​ ក្រោយពីរង្វង់ប្រតិបត្តិការចប់ ជនសង្ស័យរួមទាំងវត្ថុតាង បានកម្លាំងជំនាញ​ ឃាត់​ខ្លួន​យក​ទៅ​ សមត្ថកិច្ចនៃអធិការនគរបាលខណ្ឌចំការមនដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី​ច្បាប់​ផងដែរ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print