បង្ក្រាបទីតាំងផលិតទឹក «ស្លឹកកាធុំ» ចំនួនពីរកន្លែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទីតាំងចំនួន២កន្លែងដែលនាំចូលស្លឹកកាធុំពីប្រទសថៃ ដើម្បីយកមករំងាស់ជាទឹកចែកចាយឲ្យក្មេងហូបនៅក្រុងប៉ោយប៉ែតត្រូវគណៈបញ្ជាការឯកភាពខេត្តសហការជាមួយសមត្ថកិច្ចក្រុងធ្វើការបង្ក្រាបនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ។

ប្រតិបត្តិការខាងលើដឹកនាំបញ្ជាផ្ទាល់ ដោយ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ប្រភពព័ត៌មានបានបញ្ជាក់ថា ទីតាំងផលិតទឹក «ស្លឹកកាធុំ» ចំនួនពីរកន្លែងត្រូវបានអាជ្ញាធរសមត្ថកិច្ចខេត្តចុះបង្ក្រាប។
រដ្ឋបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ទីតាំងដែលបានចុះធ្វើការត្រួតពិនិត្យ ហាមឃាត់ការផលិតទឹកស្លឹកកាធុំ ដល់ម្ចាស់ទីតាំង ចំនួនពីរទីតាំងក្នុងសង្កាត់ប៉ោយប៉ែតនោះមាន៖
១-ភូមិបាលិលេយ្យ២
២-ភូមិមិត្តភាព ចំណែកទីតាំងផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវ។
ប្រភពថា កាធុំ(ភាសាថៃ)ដែលនាំចូលនោះកើតមានជាច្រើនខែកន្លងមកហើយតែការនាំចូលមានតិចតូច លុះមួយរយៈនេះឃើញថាមានការកើនឡើងករណីនាំចូលស្លឹកកាធុំ(ថៃ)ដើម្បីរំងាស់ជាទឹកច្រកដបលក់នៅតាមទីសាធារណៈ។ប្រភពបញ្ជាក់ថា កាលពីមុនមានកម្មករឬអ្នកចូលចិត្តគេយកស្លឹកកាធុំនោះមក
ហូបជាមួយភេសជ្ជៈ អឹម តែក្រោយមកទៀតក្រុមឈ្មួញបានយកមករំងាស់ជាទឹកដើម្បីលាយជាមួយភេសជ្ជៈហូបវិញ។

...

សូមរំលឹកថាៈអភិបាលក្រុងប៉ោយប៉ែត
លោកគាត ហ៊ុល នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤បានចាត់តាំងអោយមន្រ្តីការិយាល័យអប់រំក្រុង ចុះពិនិត្យនិងណែនាំដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅតាមសាលា(កំរងអូរឬស្សី)  ដើម្បីពង្រឹងបន្ថែមអំពីសុវត្ថិភាពចំណីអាហារតាមសាលា និងផលប៉ះពាល់ពីការប្រើ(ទឹកកាធុំ) ។ សូមលោកគ្រូ អ្នកគ្រូ តាមសាលាទាំងរដ្ឋ និងឯកជនបន្តផ្សព្វផ្សាយការងារនេះអោយបានទូលំទូលាយ និងសុំការចូលរួមពីសំណាក់មាតាបិតាអាណាព្យាបាលសិស្សផងដែរ ។ប្រភពពីសមត្ថកិច្ចបញ្ជាក់បន្ថែមថា បញ្ហាការចុះត្រូតពិនត្យស្លឹកកាធុំ
ដែលក្រុមឈ្មួញនាំចូលមករំងាស់ជាទឹកនោះរង់ចាំមន្ត្រីជំនាញសុខាភិបាលគាត់យកទឹកទៅពិនិត្យរកសារធាតុ ប៉ុន្តែលទ្ធផលយ៉ាងណារង់ចាំការផ្ដល់ដំណឹងពីមន្ទីរសុខាភិបាល។
ការចុះទៅពីនិត្យទីតាំងនីមួយៗ គឺសមត្ថកិច្ចឲ្យផ្អាកនាំចូលឫយកស្លឹករំងាស់ជាទឹកយកទៅចែកចាយពីកន្លែងមួយទៅកន្លែងមួយដើម្បីការពារពីសុវត្តិភាពជាមុន៕ ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print