លោក ស៊ូ ម៉ុល ៖ បន្ទាប់ពីទទួលបាន នូវសុខសន្តិភាពពេញលេញ វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការ នៃការកសាងធនធានមនុស្ស សំដៅរួមចំណែកជួយបង្កើននូវកំណើនសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបាន នូវសុខសន្តិភាពពេញលេញ វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការ នៃការកសាងធនធានមនុស្ស សំដៅរួមចំណែកជួយបង្កើននូវកំណើនសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរ។

ការមានប្រសាសន៍ បែបនេះធ្វើឡើង នាព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៤ ក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នងមាន២បន្ទប់ក្នុងសាលាបឋមសិក្សា ៧មករាព្រៃព្រះ ស្ថិតនៅ ភូមិក្រញូង ឃុំដូង ស្រុករមាសហែក ដែលជាអំណោយរបស់ក្រុមហ៊ុន ស៊ីអិណាមិ តាមរយៈអង្គការSchool Aid japan ដោយមានការចូលរួមពីសំណាក់ លោក
ប្រធានក្រុមហ៊ុន លោកស្រី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង លោកអភិបាលរងស្រុក លោកអធិការ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកនាយករដ្ឋបាល លោកប្រធានការិយាល័យ អប់រំស្រុក លោកមេឃុំ លោកនាយក នាយករង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ផងដែរ។

លោក អភិបាលស្រុក បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធ ក្នុងស្រុក រមាសហែក ដែលបាន ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមគ្នារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព បានល្អប្រសើរ និងសម្រេចបាននូវ សមិទ្ធផលជាច្រើនក្នុងស្រុករបស់យើងនេះ។

លោកបន្តថា តាមរយៈការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងជា ប្រធាន ព្រឹទ្ធសភា
បច្ចុប្បន្នមានសម្ដេច មហាបវរ ធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផ្សេងទៀតធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។

ឈរលើមូលដ្ឋានសមិទ្ធផលដែលសម្រេចបានកន្លងមក បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលនៃរដ្ឋសភា បំពេញការងារយ៉ាងសកម្ម និងស្វាហាប់ ធានាបាននូវនិរន្តរភាពការងារលើគ្រប់វិស័យក្នុងសង្គមបន្តពីរាជរដ្ឋាភិបាល ជាមួយនឹងការចាត់តាំងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោក ក៏សូមថ្លែងអំណរគុណដល់ លោកប្រធានក្រុមហ៊ុន ស៊ីអិណាមិ ដែលបានផ្ដល់អគារសិក្សា១ខ្នងមាន២បន្ទប់  ក្នុងសាលាបឋមសិក្សា ៧មករា ព្រៃព្រះ ដែលត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ដែលចំណាយទឹកប្រាក់ អស់ចំនួន ៤ម៉ឺន៣៧០០ ដុល្លារអាមេរិក ស្ថិតក្នុងឃុំដូង ស្រុករមាសហែក នាពេលនេះ។

រាជរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តគោលនយោបាយ ដោយផ្តោតលើការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងបានដាក់ចេញនូវវិធានគន្លឹះសំខាន់ៗ ដើម្បីពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍសាលារៀននៅគ្រប់មូលដ្ឋាន ពិសេសការកសាងហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ដែលមានដូចជា អគារសិក្សា ទីចាត់ការ បណ្ណាល័យ សួនច្បារ និងសមិទ្ធផលផ្សេងៗទៀត សំដៅលើកកម្ពស់វិស័យអប់រំ។

លោក បន្តលើកឡើងថា ក្នុងន័យនេះ សមិទ្ធផលអាគារសិក្សាថ្មី មួយខ្នង មាន២បន្ទប់ ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមបំពេញបន្ថែមនូវបន្ទប់សិក្សាក្នុង សាលាបឋមសិក្សា ៧មករាព្រៃព្រះ ហើយលោក សង្ឃឹមយ៉ាងមុតមាំថា អគារសិក្សាថ្មីនេះ នឹងអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស ក្នុងការបំពេញការងារ និងការសិក្សាប្រចាំថ្ងៃ។

...

លោក បានអំពាវនាវដល់ ក្មួយៗ សិស្សានុសិស្ស គោរពវិន័យសាលា ខិតខំរៀនសូត្រ អោយក្លាយជាទំពាំងស្នងឬស្សីដល់ប្រទេសជាតិ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកពិសេសត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print