ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានថ្លែងនៅថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ គ្រោះអគ្គីភ័យបានកើតឡើងចំនួន ៥១០ លើកបណ្តាលឲ្យខូចខាតផ្ទះ៥២៧ខ្នង,ឆេះតូបផ្សារ ១០៥ តូប,ឃ្លាំងទំនិញ១២,រោងចក្រសិប្បកម្ម ១៩ កន្លែង , អគាររដ្ឋបាល១១កន្លែង និងបណ្តាលឱ្យមានមនុស្សស្លាប់១៣នាក់ របួស៣៦នាក់ ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ បានបញ្ជាក់ថា តួលេខនេះមានការកើនឡើងជាង ១០០ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ លោកបានបន្តថា នៅក្នុងឆ្នាំរយៈពេល៦ខែឆ្នាំ២០២៣ គ្រោះអគ្គិភ័យបានកើតឡើងចំនួន៣៣៧ លើក បណ្តាលឲ្យឆេះផ្ទះចំនួន៣៧២ខ្នង,តូបផ្សារ ៥៩ តូប,ឃ្លាំងទំនិញ៨កន្លែង,សាលារៀន១ ខ្នង,រោងចក្រសិប្បកម្ម៦កន្លែង , អគាររដ្ឋបាល៦ន្លែង និងបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៤នាក់ និងរបួស២៧នាក់ ។
យោងតាម ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលនាំឲ្យកើតមានគ្រោះអគ្គិភ័យគឺបណ្តាលមកពីការចរន្តអគ្គិសនីចំនួន៤១.៥៥ ភាគរយ,ប្រើប្រាស់ភ្លើងចំនួន៣៨.២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០.២១ ភាគរយ ៕