អ្នកនាំពាក្យក្រសួងយុត្តិធម៌ ច្រានចោលចំពោះការចោទប្រកាន់នានាលើករណីផ្តន្ទាទោសសកម្មជនចលនាខុសច្បាប់ទាំង១០នាក់

ចែករំលែក៖

ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងឱ្យដឹងថា ការកាត់ទោសរបស់តុលាទៅលើសកម្មជនចលនាខុសច្បាប់ គឺជាការអនុវត្តច្បាប់ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ និងមានមូលដ្ឋានរឹងមាំច្បាស់លាស់តាមរយៈការស៊ើបអង្កេតរបស់សមត្ថកិច្ចដែលឈានទៅដល់ការផ្តន្ទាទោស។ នេះបើយោងតាមប្រសាសន៍របស់លោក ជិន ម៉ាលីន ដែលត្រូវបានដកស្រង់នៅពេលផ្ដល់បទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន។

លោក ជិន ម៉ាលីន បានមានប្រសាសន៍ថា យោងតាមគោលការណ៍ច្បាប់ ការប្រកាសគាំទ្រសកម្មជន ហើយប្រឆាំងទៅនឹងវិធានការច្បាប់ មិនមែនជាមធ្យោបាយខាងផ្លូវច្បាប់ក្នុងការការពារដល់ជនជាប់ចោទនោះទេ។ មធ្យោបាយតាមផ្លូវច្បាប់តែមួយគត់នៅក្នុងការជួយដល់ជនជាប់ចោទ គឺការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ធ្វើការការពារខ្លួនតាមផ្លូវច្បាប់ បង្ហាញភស្តុតាងសក្ខីកម្មឱ្យបានរឹងមាំនៅក្នុងការដោះបន្ទុកទៅនឹងបទចោទដែលសមត្ថកិច្ចមានដើម្បីធ្វើការដោះបន្ទុក។ ចំណែកការចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់យ៉ាងណានោះ មិនមានឥទ្ធិពលអ្វីទៅលើតុលាការ ហើយក៏មិនអាចជួយដល់ជនជាប់ចោទដែលជាសកម្មជនទាំងអស់នោះបានដែរ។ នេះផ្អែកទៅលើរដ្ឋធម្មនុញ្ញ និងនីតិវិធីច្បាប់របស់កម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្តថា ការចោទប្រកាន់ និងសម្រេចផ្តន្ទាទោសសកម្មជនទាំងអស់នេះ មិនមែនដោយសារអ្នកទាំងអស់នោះជាសកម្មជន ហើយបានអនុវត្តនៅសិទ្ធិសេរីភាពរបស់ខ្លួនតាមផ្លូវច្បាប់នោះទេ ប៉ុន្តែការផ្តន្ទាទោសនេះ គឺដោយសារអ្នកទាំងអស់នោះ បានធ្វើសកម្មភាពល្មើសច្បាប់ ដែលសមត្ថកិច្ចមានភស្តុតាងមូលដ្ឋានរឹងមាំច្បាស់លាស់ ហើយដែលតុលាការបានដំណើរការនីតិវិធីយ៉ាងត្រឹមត្រូវផ្អែកលើអង្គហេតុ និងអង្គច្បាប់ ឈានទៅដល់ការចោទប្រកាន់ និងការផ្តន្ទាទោស។ អ្វីដែលពួកគេអាចធ្វើបន្តបានតាមផ្លូវច្បាប់ និងនីតិវិធីរបស់តុលាការនោះ គឺការការពារខ្លួនតាមផ្លូវច្បាប់ ដោយធ្វើការប្តឹងឧទ្ទរណ៍ ហើយត្រូវខិតខំស្វះស្វែងប្រមែប្រមូលនៅភស្តុតាងសក្ខីកម្មមូលដ្ឋានឱ្យបានរឹងមាំនៅក្នុងការដោះបន្ទុកតតាំងនៅបទចោទ។ នេះគឺជាអ្វីដែលពួកគេអាចធ្វើបានផ្អែកទៅលើរដ្ឋធម្មនុញ្ញ និងនីតិវិធីច្បាប់របស់កម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ចំពោះការចេញសេចក្តីថ្លែងការណ៍ចោទវាគ្រាន់តែលេសដើម្បីបិទបាំងនៅកំហុសរបស់ខ្លួន។ ក៏ប៉ុន្តែជាទិដ្ឋភាពផ្លូវច្បាប់ ជានីតិវិធីច្បាប់មិនអាចជួយដល់ពួកគេបានទេ គឺមានតែការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់ ទើបជាមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ក្នុងការការពារជនជាប់ចោទ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print