លោក ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា

ចែករំលែក៖

ភ្នំពេញ÷លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា។ វគ្គអប់រំនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១១ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ មានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស អញ្ជើញចូលរួមសរុបចំនួន ១៣៥រូប។

នៅក្នុងបទឧទ្ទេសនាមរបស់ឧបនាយករដ្ឋមន្ត្រី នាព្រឹកនេះ ត្រូវបានបែងចែកជាពីរផ្នែក៖ ទី១.គឺសាវតា និងដំណើរប្រព្រឹត្តទៅរបស់ក្រសួងមុខងារសាធារណៈ រួមទាំងកិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា និងទី២ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកគោលការណ៍បក្ស និងខ្លឹមសារនានាពាក់ព័ន្ធទៅនឹងការពង្រឹងការងារក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា។ 

សង្កត់ធ្ងន់ទៅលើការងារកែទម្រង់រដ្ឋបាលសាធារណៈ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ការរៀបចំប្រព័ន្ធកែទម្រង់នៅពេលនេះ មិនមែនសំដៅទៅលើការធ្វើការ ងារឱ្យបានកាន់តែល្អប្រសើរមួយកម្រិតនោះទេ ប៉ុន្តែសំដៅទៅលើការផ្តល់សេវាជូនទៅដល់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ មានទំនុកចិត្តខ្ពស់​ហើយអាចទទួល យកបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើក ឡើងផងដែរថា អ្វីដែលយើងធ្វើនៅពេលនេះគឺបន្សល់នូវកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយ ហើយកេរតំណែលនោះ គឺមានប្រព័ន្ធរដ្ឋបាលសាធារណៈ មួយដែលមានសមត្ថភាពខ្លាំង វៃឆ្លាត ស្អាតស្អំ។

បន្ថែមពីនេះឧបនាយករដ្ឋមន្ត្រីបង្ហាញពីភាពជាគំរូ និងគោលការណ៍ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការគួរស្វែងយល់ និងសិក្សាបន្ថែមពីការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃ ទៀតរបស់គណៈបក្សប្រជាជនកម្ពុជា ដោយឈរលើគោលជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង។ ឧបនាយករដ្ឋមន្ត្រី បានជំរុញចិត្តដល់សិក្ខាកាមទាំងត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង  ព្រមទាំងចូលរួមបំពេញតួនាទី ភារកិច្ច  ក្នុងគោលដៅបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print