នៅសប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រី ឥណ្ឌាលោក Modi នឹងធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្កូ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាសប្តាហ៍ក្រោយ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកយោធារុស្ស៊ីនៅអ៊ុយក្រែន ដែលជាសញ្ញានៃការកើនឡើងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បើទោះបីជាទីក្រុងញូវដេលី នៅរក្សាទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិកក៏ដោយ។

ក្រសួងការបរទេសឥណ្ឌាបានប្រកាសថា លោក Modi នឹងធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូនៅថ្ងៃទី៨ និងទី៩ ខែកក្កដា តបតាមការអញ្ជើញរបស់ប្រធានាធិបតី
រុស្ស៉ី លោក Vladimir Putin ដោយបន្ថែមថា ពួកគេនឹង «ផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងពិភពលោកដែលមានផលប្រយោជន៍រួម»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​បាន​រាយការណ៍​ជា​លើក​ដំបូង​អំពី​ផែនការ​របស់​លោក Modi សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ​កាលពី​ខែ​មុន ដោយ​លើក​ឡើង​ពី​មន្ត្រី​វិមាន​ក្រឹមឡាំង។

គួរបញ្ជាក់ថា ឥណ្ឌា​បាន​រក្សា​ជំហរ​អព្យាក្រឹត​ចំពោះ​ជម្លោះ​អ៊ុយក្រែន ចៀសវាង​ការ​ដាក់​ទណ្ឌកម្ម​របស់​លោកខាងលិច និង​មិន​គាំទ្រ​សេចក្តីថ្លែងការណ៍​រួម​ដែល​ទាមទារ​បូរណភាព​ទឹកដី​អ៊ុយក្រែន។ លោក Modi ធ្លាប់បានបង្ហាញពីការព្រួយបារម្ភរបស់លោកអំពីជម្លោះទៅកាន់លោក ពូទីន នៅឯកិច្ចប្រជុំខែកញ្ញាឆ្នាំ២០២២ ដោយជំរុញឱ្យមានដំណោះស្រាយយ៉ាងឆាប់រហ័ស។

ដំណើរទស្សនកិច្ចនេះនឹងត្រូវបានគេតាមដានយ៉ាងដិតដល់ចំពោះការវិវឌ្ឍឬការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយការទូត និងសេដ្ឋកិច្ចរបស់ឥណ្ឌាទាក់ទងនឹងរុស្ស៊ី និងជម្លោះអ៊ុយក្រែន។ ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក Modi ទៅកាន់ប្រទេសរុស្ស៊ីគឺនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងឥណ្ឌានិងរុស្ស៊ីនៅទីក្រុង Vladivostok៕ ដោយធីរីណា

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print