សាលាដំបូងខេត្តតាកែវ ចោទប្រកាន់ជនសង្ស័យជាក្រុមក្មេងទំនើងចំនួន ១នាក់ ពាក់ព័ន្ធនឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ​៖​ យោងសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តតាកែវ នាថ្ងៃទី០៤ ខែកក្កដា​ ឆ្នាំ​២០២៤ម្សិលមិញ​​ ស្ដីពីការចោទប្រកាន់ជនសង្ស័យជាក្រុមក្មេងទំនើងចំនួន ១នាក់ ពាក់ព័ន្ធនឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងដែលបានធ្វើសកម្មភាពជិះម៉ូតូចំនួន ០១គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ដងឈើ ផ្លែដែក ប្រវែង៧១សង់ទីម៉ែត្រ ចំនួន ១ដើម នៅចំណុចផ្លូវបេតុងរោង ចក្រ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងករណី នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ភន ភក្ដី ភេទប្រុស អាយុ២៤ឆ្នាំ ។

ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអម សាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ភន ភក្តី ពីបទ៖ កាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិត្រពាំងឈូក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print