លោក ឃឹម ហ្វីណង់៖​ ១ប៉ុស្ដិ៍​នេះមានភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីជួយរៀបចំខ្សែច្រវ៉ាក់តម្លៃថ្មីនៃសហគមន៍កសិកម្មទំនើបនៅត្រាំកក់

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ​ និងជាអនុ​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​នៅថ្ងៃទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២៤នេះថា៖​ ១ប៉ុស្តិ៍​នេះមានភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីជួយរៀបចំខ្សែច្រវ៉ាក់តម្លៃថ្មីនៃសហគមន៍កសិកម្មទំនើបនៅត្រាំកក់។

លោកអ្នកនាំពាក្យ​រូបនេះ​ បានគូសបញ្ជាក់ទៀត​ថា​ ផែនការអាជីវកម្មថ្មីរបស់សហគមន៍នឹងព្យាយាម​រួមមាន​៖

– «លក់មុនដាំ» តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងតម្លៃប្រកួតប្រជែងមួយ ។

– តភ្ជាប់ផ្ទាល់ពីកសិដ្ឋានមកទីផ្សារ កាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល និងពង្រីកច្រកចែកចាយឱ្យកាន់តែធំទូលាយ និងខិតមកជិតអ្នកទិញ តាមរយៈក្រុមហ៊ុនដឹកជញ្ជូនរួមមួយ។

...

– ប្រែក្លាយពីការដាំស្ពៃក្រញាញ់តែមួយមុខ ជាលក្ខណៈគ្រួសារ និងប្រមូលផលដំណាលគ្នា មកជាការផលិតបន្លែចម្រុះចំនួន៤មុខ ក្នុងទំហំធំមានសេដ្ឋកិច្ចមាត្រដ្ឋាន ដាំឆ្លាស់គ្នា ប្រមូលផលថេរជារៀងរាល់ថ្ងៃ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print