តោះ​! ឈ្វេងយល់ ពីសិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ផ្លូវខ្វែង “មានផ្លាកសញ្ញាផ្តល់សិទ្ធិឱ្យគេ” តើអ្នកបើកបរត្រូវឱ្យរថយន្តណាមួយទៅមុន?

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នៅព្រឹកថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ផ្លាកសញ្ញា​ឈ្វេងយល់ ពីសិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ផ្លូវខ្វែង “មានផ្លាកសញ្ញាផ្តល់សិទ្ធិឱ្យគេ” តើអ្នកបើកបរត្រូវឱ្យរថយន្តណាមួយទៅមុន?

ក្រសួងសាធារណការ​ បានបញ្ជាក់ថា​ សិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ផ្លូវខ្វែង “មានផ្លាកសញ្ញាផ្តល់សិទ្ធិឱ្យគេ”​ មានដូចខាងក្រោម​៖

– សិទ្ធិអាទិភាពនៅត្រង់ផ្លូវខ្វែង (មានផ្លាកសញ្ញាផ្តល់សិទ្ធិអាទិភាពឱ្យគេ) យានយន្តនៅលើ ផ្លូវមានផ្លាកសញ្ញាផ្តល់សិទ្ធិអាទិភាពឱ្យគេ ត្រូវផ្តល់សិទ្ធិឱ្យយានយន្តនៅលើ ផ្លូវគ្មានផ្លាកសញ្ញា ទៅមុន។

-រថយន្តលេខ ១ ស្ថិតនៅលើផ្លូវមានផ្លាកសញ្ញា
បាត់សិទ្ធិ ត្រូវផ្តល់សិទ្ធិឱ្យ រថយន្តលេខ ២ ទៅមុន។

សូមជម្រាបថា​ ក្រសួង​សាធារណការ​​ កាលពីពេលថ្មីៗនេះ​ ក៏បានបង្ហាញ​ពី​ផ្លាកសញ្ញា​មុននឹងបត់ស្ដាំ ឬឆ្វេង អ្នក​ត្រូវឲ្យភ្លើងសញ្ញា យ៉ាងតិច ២០ ម៉ែត្រ ពីចំណុចត្រូវបត់។

...

ជាមួយគ្នានេះ​ ក្រសួង​ សូម​អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​គោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះ និងជួយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print