ក្រុមបេះដូងតែមួយបាននាំយកអំណោយ ចែកជូនដល់បងប្អូនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក សិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមបេះដូងតែមួយដឹកនាំដោយលោក ឈុន ម៉ៅ ប្រធានក្រុមបេះដូងតែមួយ ជាមួយនឹងក្រុមការងារបាននាំយកនូវសម្ភារៈ និងអំណោយមួយចំនួនចែកជូនដល់បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក សិរីសោភ័ណ ចំនួន៤៥នាក់។

ក្នុងឱកាសនាំយកអំណោយចែកជូនទៅដល់បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណនោះផងដែរ លោក ឈុន ម៉ៅ ក៏បានធ្វើការជូនពរទៅដល់បងប្អូនដែលកំពុងសម្រាកព្យាបាលសូមទទួលបាននូវការឆាប់ជាសះស្បើយ និងមានសុខភាពល្អ ។ លោកក៏បានបញ្ជាក់ថា ក្រុមបេះដូងតែមួយបង្កើតឡើងគឺដើម្បីចូលរួមជាមួយនឹងការងារមនុស្សធម៌ជួយ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្សេង ៗ ហើយលោកក៏បានបញ្ជាក់ផងដែរថា សម្ភារៈនិងអំណោយទាំងអស់នេះ គឺជាទឹកចិត្តនៃការចូលរួមរបស់បងប្អូនក្រុមបេះដូងតែមួយ សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដេីម្បីបានដោះស្រាយជីវភាពបានមួយគ្រា។

នេះមិនមែនជាលើកទីមួយទេដែលក្រមការងារបេះដូងតែមួយបាននាំយកអំណោយមកចែកជូនដល់បងប្អូនដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ។ កន្លងទៅក្រុមបេះដូងតែមួយក៏បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកតាមទីវត្តអារាម នៅតាមតំបន់ដាច់ស្រយាល។ ទាំងនេះបញ្ជាក់ឱ្យឃើញពីការចូលរួមជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដោះស្រាយជីវភាពបានមួយគ្រាផងដែរ។

...

សូមបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណទាំង៤៥ នាក់ក្នុងម្នាក់ៗទទួលបានអង្ករមួយការុងតូច, ទឹកសុទ្ធ១យួរ,ទឹកដោះគោឆៅ១យួរ ,ត្រីខ១យួរ , សារុង១ , ក្រមា១, គ្រឿងឧបភោគ បរិភោគ រួមនឹងថវិកាមួយចំនួនផងដែរ៕ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print