តំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះពិនិត្យនិងជួបសំណេះសំណាលជាមួយសិស្សដែលកំពុងសិក្សាខាងជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ហួត​ ស៊ីនាដ​ រដ្ឋលេខាធិការក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ តំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ​ បានអញ្ជើញចុះពិនិត្យនិងជួបសំណេះសំណាលជាមួយសិស្សកំពុងសិក្សាខាងជំនាញបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

ការចុះពិនិត្យនេះមានការចូលរួមពី សំណាក់លោក អ៊ូ សុខខឿន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង លោកមុត ចិន្ដា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងនិងក្រុមការងារដែលពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងឱកាសនោះ លោក មុត ចិន្ដា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានមានប្រសាសន៍ថា
បច្ចុប្បន្នវិទ្យាស្ថានបានបណ្តុះបណ្តាលជំនាញបច្ចេកទេស ចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតវិស្វករ បរិញ្ញាបត្របច្ចេកទេស លើជំនាញជាច្រើនដូចជា អគ្គិសនី, អេឡិចត្រូនិក, មេកាត្រូនិក, មេកានិកឧស្សាហកម្ម, វិទ្យាសាស្ត្រកុំព្យូទ័រ, មេកានិករថយន្ត, បរិក្ខារត្រជាក់, គណនេយ្យ, អក្សរសាស្រ្តអង់គ្លេស និងមានជំនាញជាច្រើនទៀត ស្របតាមតម្រូវការទីផ្សារនិងការងារ។

ជារៀងរាល់ឆ្នាំមានសិស្ស និស្សិតបានចុះឈ្មោះចូលរៀន និងបញ្ចប់ការសិក្សាប្រមាណ ១០០០នាក់ (ចាប់ពីកម្រិតវិញ្ញាបនបត្រ ដល់កម្រិត បរិញ្ញាបត្របច្ចេកវិទ្យា)។

លោកបានបន្តថា ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ១,៥លាននាក់ ក្នុងរយៈពេល៥ឆ្នាំ ។

...

លោកបានបន្ថែមថា  វិទ្យាស្ថានក៏មានការជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ៣៣០នាក់ដល់យុវជនយុវនារីដែលមកពីគ្រួសារក្រីក្រឬគ្រួសារងាយរងហានិភ័យនិងសាធារណជនទូទៅលើមុខជំនាញ ដូចជាការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ,
ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ជំនាញការថែទាំនិងជុសជុលរថយន្តនិងជំនាញសេវាកម្មកំព្យូទ័រ៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print