ម៉ូតូ​ហុងដា​ឌ្រីម​២គ្រឿង​ឈប់​រង់ចាំ​ភ្លើង​ស្តុប​ត្រូវរថយន្ត​បុក​​រងការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញ​៖ ស្ត្រី​ម្នាក់សង្ស័យស្រវឹង​ស្រា
បានបេីក​រថយន្ត​ម៉ាក​CRVជ្រុល​ទៅ​បុក​ម៉ូតូ​ចំនួន​២គ្រឿង​ដែល​ឈប់​រង់ចាំ​ភ្លេីង​
ស្តុប​ពីក្រោយ​បណ្ដាល​ឱ្យរងការ​ខូចខាត​ ហើយភាគី​ខាង​រថយន្ត​មិន​ព្រម​ដោះស្រាយ​បែរ​ជា​មក​ខឹង​សម្បាជេរ​ប្រមាថមក​លេី​អ្នកសារព័ត៌មាន​ដែល​ផ្តិត​យក​រូប​ភាពទៅ​វិញ​  ។
​    ហេតុ​ការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១០និង​១០នាទីយប់​ថ្ងៃ​ទី​៩​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ត្រង់ចំណុច​ភ្លើងស្តុប​ចំការមន​ ផ្លូវ​ព្រះ​នរោត្តម​ សង្កាត់​បឹង​កេង​កង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ។
​    តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​ស្ត្រី​ខាងលើ​បេីក​រថយន្ត​ម៉ាក​CRV​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ BJ- 7897 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​កេីតហេតុ​ ក៏ជ្រុល​ទៅ​បុក​ពីក្រោយម៉ូតូ​ហុងដា​ឌ្រីម​ចំនួន​២គ្រឿង​ដែល​ឈប់​រង់ចាំ​ភ្លេីង​ស្តុប​បណ្ដាល​ឱ្យរងការ​ខូចខាត​ម៉ូតូ​តិចតួច​ និង​របួស​អ្នកជិះតិចតួច​ តែ​ស្រាប់​តែ​ភាគី​ខាង​រថយន្ត​បាននិយាយ​អោយ​សង​១០ដុល្លារ​ ហេីយ​អោយ​អូស​ម៉ូតូ​ចេញ​ តែ​ពេល​នោះ​ភាគី​ម៉ូតូ​មិន​យល់​ព្រម​នោះ​ទេ​ គឺចង់​បាន​សំណង​សមស្រប​ណា​មួយ​ពីភាគីរថយន្ត តែ​ស្ត្រី​ជា​អ្នក​បេីក​រថយន្ត​បែរ​ជា​និយាយ​ថា​ម៉ូតូ​ជា​អ្នក​ជិះ​មក​បុក​រថយន្ត​របស់​គាត់​ទៅ​វិញ​។
​    ក្នុង​ហេតុការណ៍​នេះ​ផងដែរ​ នៅ​ពេល​ដែល​បងប្អូន​អ្នក​សារព័ត៌មាន​បានចុះ​ទៅ​ផ្តិត​យក​រូប​ភាព​ ស្រាប់​តែ​ស្ត្រី​ជា​អ្នក​បេីក​រថយន្ត​បានជេរ​ប្រមាថ​មើល​ងាយ​ជាខ្លាំង។
​    ក្រោយ​ពេល​កេីតហេតុ​ បន្តិច​ក្រោយ​មក​ក៏មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និងមន្ត្រីជំនាញចរាចរណ៍​បានចុះ​ទៅ​ធ្វើ​ការ​វាស់​វែង​យក​មធ្យោបាយ​ទាំង​អស់​រួមទាំង​ស្ត្រី​ជា​បេីក​បរ​រថយន្ត​ទៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ដ្ឋានខណ្ឌ​បឹង​កេង​កង​ដេីម្បី​រង់ចាំ​ដំណោះស្រាយ​  ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print