កិច្ចពិភាក្សា​លេីការដោះស្រាយបញ្ហាអគ្គិសនីនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក តេង​ សុខុមាល​ អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​ និងលោក ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង តំណាងលោកប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ នៅរសៀលថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៤  បានអញ្ជេីញចូលរួមក្នុង កិច្ចពិភាក្សា​លេីការដោះស្រាយបញ្ហាអគ្គិសនីនៅស្រុករមាសហែក​  នាសាលប្រជុំសាលាស្រុករមាសហែក។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី​គណៈប្រតិភូអាជ្ញាធរអគ្គិសនីកម្ពុជា​ លោក​ ស៊ូ ម៉ុល អភិបាលស្រុករមាសហែក​លោក​ កែវ​ ច័ន្ទលី​ ប្រធានមន្ទីរព័ត៌មាន​ខេត្ត​  ​អភិបាលរងស្រុក លោក​តំណាងប្រធានអគ្គិសនីខេត្ត​ លោក​ សេង​ រិទ្ធ​ តំណាងក្រុមហ៊ុនខ្មែរ​ យូធីឡីធី​ លោក​ យា​ ណាវិន​ ប្រធានការិយាល័យកិច្ចការច្បាប់​ និងសុវត្តិភាពសាធារណៈសាលាខេត្ត​ព្រមទាំងបងប្អូនអាជីវករ១១៧នាក់។

ក្នុងឱកាសនោះ លោក​ ម៉ែន​ អេង​ អភិបាលរងខេត្ត​ តំណាងអភិបាលខេត្ត បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះលោក​ តេង​ សុខុមាល​ អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​ និងគណៈប្រតិភូអាជ្ញាធរអគ្គិសនីកម្ពុជា​ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះដោះស្រាយបញ្ហាអគ្គិសនី។​

លោក​បានមានប្រសាសន៍យ៉ាងច្បាស់អំពីការណែនាំស្តីពីការធ្វេីសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុន​ដូចខាងក្រោម៖
​   ១-ក្រុមហ៊ុនត្រូវណែនាំបុគ្គលិកឱ្យប្រើពាក្យសមរម្យ និងផ្តល់សេវាអគ្គិសនីឱ្យកាន់តែប្រសើរ និងទាន់ពេលវេលាដល់អ្នកប្រើប្រាស់។
​   ២-ក្រុមហ៊ុនត្រូវកត់ត្រាលេខអំណាននាឡិកាស្ទង់ឱ្យបានត្រឹមត្រូវតាមពេលវេលាកំណត់ ហើយត្រូវពិនិត្យឱ្យបានត្រឹមត្រូវមុននឹងចេញវិក្កយបត្រ។
​   ៣-ក្រុមហ៊ុនត្រូវកែតម្រូវវិក្កយបត្រដើម្បីឱ្យមានប្រវត្តិនៃការប្រើប្រាស់សម្រាប់រយៈពេល 12 ខែកន្លងមកក្នុងលំដាប់នៃខែឱ្យបានត្រឹមត្រូវ។
​    ៤- ក្រុមហ៊ុនត្រូវជូនដំណឹងជាមុនដល់អាជ្ញាធរមូលដ្ឋាន ឃុំ ភូមិ និងអ្នកប្រើប្រាស់ ក្នុងករណីមានគម្រោងផ្អាកការផ្គត់ផ្គង់បណ្តោះអាសន្នមានរយៈពេលយូរ។
​     ៥- ក្រុមហ៊ុនត្រូវកំណត់ និងកែសម្រួលប្រភេទអ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។

លោក​ តេង​ សុខុមាល​  អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​មានប្រសាសន៍ថា​ដេីម្បីដោះស្រាយបញ្ហាទាំងអស់របស់បងប្អូន​ សេវាករត្រូវធ្វេីការងារជាមួយរដ្ឋបាលស្រុក​ ចុះពិនិត្យឱ្យបានល្អិតល្អន់ជូនប្រជាពលរដ្ឋដេីម្បីកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ​។

...

លោកបានបន្ថែមថា​ មុនពេលបងប្អូនដោះដូរកុងទ័រភ្លេីង​ បងប្អូនត្រូវធ្វេីការផ្ទៀងផ្ទាត់(តេស្ត)​ឱ្យបានហ្មត់ចត់​ រវាងកុងទ័រចាស់​ នឹងកុងទ័រថ្មី​ដេីម្បីទទួលបានភាពប្រាកដប្រជាក្នុងការប្រេីប្រាស់ភ្លេីង៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print