បុរស​២នាក់​ជិះ​ម៉ូតូ​ធំ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាកបុក​បណ្ដាល​ឱ្យរង​របួស​ធ្ងន់​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​២នាក់​ខណៈ​ជិះ​ម៉ូតូ​ធុនធំ​ខ្វះ​ការប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បេីក​បុក​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យរងរបួស​ធ្ងន់​ ។
​ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១០និង​៣៥នាទីយប់​ ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ត្រង់ចំណុច​ផ្លូវ​លេខ៤៣០​ កែង​ផ្លូវលេខ១៩៩​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​គេឃើញ​បុរស​២នាក់ជិះ​ម៉ូតូ​ធុនធំ​ម៉ាក​ ឌូក​ ពណ៌​សលាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FT-3915 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៤៣២ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ លុះ​មក​ដល់​ចំណុចកេីតហេតុ​ដែល​ជាផ្លូវ​បំបែក​ជាបួន​ក៏ស្រាប់​តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បេីក​តាម​បណ្ដោយ​ផ្លូវ​លេខ១៩៩ក្នុងទិសដៅ​ពី​កេីត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ជាន់ហ្រ្វ័ង​មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យខ្ទាត​ទាំង​ម៉ូតូ​និង​មនុស្សទៅ​ចិញ្ចេីម​ផ្លូវ​រងការ​ខូចខាត​ ហេីយ​ធ្វេី​អោយ​អ្នកបេីក​ម៉ូតូ​រងរបួស​បែក​ក្បាល​ផែ្នក​ខាង​ក្រោយ​ហូរឈាម​ បាក់​កដៃ​ខាង​ឆ្វេង​  ចំណែក​អ្នក​អង្គុយ​ខាង​ក្រោយ​បែក​ក្បាល​ហូរឈាម​សន្លប់​ស្ដូកស្ដឹង​ ហើយ​ភ្លាម​ៗ​នោះ​ជន​រងគ្រោះ​ទាំង​២ត្រូវ​បាន​ដឹកតាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរសូវៀត។
​ដោយ​ឡែក​ចំពោះរថយន្ត​វិញ​នៅពេល​បង្ក​គ្រោះ​ថ្នាក់ហើយ​បានបន្ថែម​ល្បឿន​បេីក​រត់​គេច​បាត់​ស្រមោល​ទៅ។

ក្រោយ​កេីតហេតុ​នៅសល់​តែ​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​ដេីម្បី​ធ្វើ​ការ​ស្រាវជ្រាវ​រក​រថយន្ត​បង្កមក​ទទួល​ខុសត្រូវ​តាម​ច្បាប់​៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print