សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ជូនចំពោះ ឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃទិវាបុណ្យជាតិបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តមប្រធានជាទីរាប់អាន !

ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមន្សរីករាយ គោរពជូនឯកឧត្តម នូវការអបអរសាទរយ៉ាងកក់ក្តៅ ក្នុងឱកាសនៃទិវាបុណ្យជាតិបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ។

ការប្រារព្ធពិធីបង្រួបបង្រួមជាតិរបស់បារាំង បានដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាដែល ទទួលបាននូវការគាំទ្រយ៉ាងមុតមាំ នៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១ ដែលបានអនុញ្ញាតឱ្យចាប់ផ្តើមធ្វើ ដំណើរលើផ្លូវឆ្ពោះទៅរកការបង្រួបបង្រួមជាតិរបស់ខ្លួន។

ខ្ញុំនៅចងចាំអនុស្សាវរីយ៍ដ៏ល្អដែលបានជួបនិងផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តមប្រធាន នៅ លើវេទិកាប្រធានាធិបតីនៃពិធីដង្ហែក្បួនព្យុហយាត្រាដ៏អស្ចារ្យ នាទិវាបុណ្យជាតិ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប៉ារីស។

ខ្ញុំសូមសម្តែងនូវក្តីសង្ឃឹមយ៉ាងកក់ក្តៅចំពោះជោគជ័យដ៏ធំធេងសម្រាប់ព្រឹទ្ធសភាបារាំង និង សម្រាប់ប្រទេសបារាំង ព្រមទាំងសម្តែងនូវអំណរគុណ និងការពេញចិត្តជាខ្លាំងរបស់ខ្ញុំ ចំពោះ កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភារបស់យើងទាំងពីរ។
សូម ឯកឧត្តមប្រធាន ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print