មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់

ក៏មានមនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៤នេះថា ករណីទី១បានកើតឡើងនៅវេលាម៉ោ៣និង៥៥នាទី រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៦០-១៦១ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូ១គ្រឿងម៉ាកយ៉ាម៉ាហា ស៊ីរួស ពណ៌ខ្មៅ ពាក់ស្លាកលេខ70-C1-155.82 (លេខវៀតណាម) បើកបរដោយឈ្មោះណុន ស្រីពេជ្រ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើដំណើរពីកើតទៅលិច ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម C.១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1T. 2104 បើកបរដោយឈ្មោះ ហ៊ឹម ធឿន ភេទស្រីអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូ៛តាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង រួចបានបត់ឆ្លងថ្នល់ទៅទិសខាងជើងធ្វើឱ្យបុកគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នអ្នករងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យពន្លឺបូព៌ា ចំណែកមធ្យោបាយធ្វើដំណើរសមត្ថកិច្ចយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត។មូលហេតុ: អ្នកបើកបរម៉ូតូម៉ាកស៊ីរួសបើកបរប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។

ករណីទី២បានកើតឡើងនៅវេលាម៉ោង ៥និង៤៦នាទី ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤  នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤៩-១៥០ ស្ថិតនៅក្នុងភូមិ ទូលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C-125 ពណ៌ទឹកមាស ពាក់ស្លាកលេខស្វាយរៀង 1M-0177 អ្នកបើកបរឈ្មោះ នង សារ៉ាត ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បើកបរឆ្លងថ្នល់ពីជើងទៅត្បូងគ្មានការប្រុងប្រយ័ត្នក៏បុកជាមួយនិងរថយន្តកុងតឺន័រ១គ្រឿងម៉ាក HOWO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 70H-024 64 បើកបរពីកើតទៅលិច ដោយឈ្មោះ ត្រេន ថិនទិន  ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ បើកបររថយន្ត មានស្រុកកំណើតនៅភូមិ ឡុកផឹង ឃុំទង់បាង ស្រុកតៃនិញ ខេត្តតៃនិញ ប្រទេសវៀតណាម យ៉ាងពេញទំហឹងតែម្ដង។

រីឯករណីទី៣បានកើតឡើងនៅ
វេលាម៉ោង៤និង៣០នាទីរសៀល
ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៤ លើផ្លូវលំក្រាលក្រួសក្រហម ត្រង់ចំណុចភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង
មានម៉ូតូមួយគ្រឿងម៉ាកHonda wave C110 ពណ៌ខ្មៅ ឆ្នាំផលិតឆ្នាំ2014 គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ កុក សាំងហ៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងមិនប្រកាន់ស្ដាំ ក៏បុកជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដា ផលិតឆ្នាំ2016 គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ុន ភារុំ  ភេទប្រុស អាយុ16ឆ្នាំ មុខរបរកសិករ រស់នៅភូមិល្បើក ឃុំសម្បត្ដិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀងយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

...

ចំពោះ វត្ថុតាង សមត្ថកិច្ចបានវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ ដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print