ប្រទេសថៃ ៖ នៅថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញទស្សនាសារមន្ទីរ និងកន្លែងប្រវត្តិសាស្រ្ត វប្បធម៌ដ៏សំខាន់ៗ នៃខេត្តអាយុធ្យា ភាគកណ្តាលប្រទេសថៃ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅក្នុងគោលបំណងសិក្សាឈ្វេងយល់ពីការរៀបចំ និងប្រព្រឹត្តទៅនៃតំបន់ប្រវត្តិសាស្រ្តរបស់ប្រទេសថៃ និងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌ និងខ្សែចង្វាក់ទេសចរណ៍ប្រទសកម្ពុជា និងប្រទេសថៃ ឱ្យកាន់តែជិតស្និទ្ធ ហើយក៏ជាឱកាសដល់ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកទស្សនាកម្ពុជាផងដែរ ៕
...