សម្តេចតេជោ ហ៊ុន សែន នឹងបោះពុម្ពសៀវភៅកំណាព្យ «ពុកធ្វើបានហើយ»

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈបណ្តាញតេឡេក្រាមផ្ទាល់ខ្លួននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិគ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សម្តេច នឹងបោះពុម្ពសៀវភៅកំណាព្យបទពាក្យ៨ ក្រោមចំណងជើងថា «ពុកធ្វើបានហើយ» ដែលជាកំណាព្យរៀបរាប់ពីប្រវត្តិនៃការតស៊ូរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា « បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមផ្ញើជូនសៀវភៅដែលមានចំណងជើងថា (ពុកធ្វើបានហើយ) ដែលរៀបរៀងជាកំណាព្យបទពាក្យ៨។ សៀវភៅនេះនិពន្ធដោយលោកគ្រូ ឌិន ភាង នៅវិទ្យាល័យ ហ៊ុន សែន ពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំ។ ខ្ញុំនឹងបោះពុម្ពសៀវភៅនេះនៅពេលក្រោយតែពេលនេះខ្ញុំផ្ញើជូនជាទម្រង់ pdf ដែលអាចទាញមើលតាម telegram និងអាចបញ្ចូលទៅក្នុង E.Books ប្រសិនបងប្អូនប្រើiPads»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print