សមយុទ្ធរួមលើសមុទ្រចិន-រុស្ស៊ីឆ្នាំ២០២៤បានចាប់ដំណើរការ

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤ សមយុទ្ធរួមលើសមុទ្រចិន-រុស្ស៊ីឆ្នាំ២០២៤បានចាប់ដំណើរការនៅកំពង់ផែមួយនៃទីក្រុងZhanjiangខេត្តក្វាំងទុងប្រទេសចិន។

គេហទំព័រ «CCFR China state-controlled media » បន្ត ! តាមការផ្សាយដំណឹងបានឱ្យដឹងថា សមយុទ្ធលើកនេះបានបង្កើតបញ្ជាការដ្ឋានចម្រុះដែលចាត់តាំងឡើងដោយកងទ័ពជើងទឹកចិននិងរុស្ស៊ី។ថ្លែងក្នុងពិធីបើក អ្នកដឹកនាំសមយុទ្ធនៃភាគីចិនបានលើកឡើងថា កងទ័ពជើងទឹកនៃប្រទេសទាំងពីរប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយឈរលើចំណុចចាប់ផ្តើមខ្ពស់និងប្រសិទ្ធភាពខ្ពស់ អនុវត្តតាមកម្រិតស្តង់ដាខ្ពស់និងជាប្រព័ន្ធក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ការផ្លាស់ប្តូរក្នុងវិស័យឯកទេសមានភាពទូលំទូលាយហើយយន្តការសមយុទ្ធរួមតាមសមុទ្រមានសុក្រិតភាពជាបន្តបន្ទាប់ សមត្ថភាពប្រតិបត្តិយោធាលើសមុទ្រនៃកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានត្រូវលើកកម្ពស់ដោយឥតឈប់ឈរ។អ្នកដឹកនាំភាគីសមយុទ្ធនៃរុស្ស៊ីបានថ្លែងថា ការរៀបចំធ្វើសមយុទ្ធលើសមុទ្រនឹងជំរុញការលើកកម្ពស់ដោយមានប្រសិទ្ធភាពនូវការសម្របសម្រួលនិងកម្រិតបចេ្ចកទេសជំនាញនៃកងទ័ពជើងទឹកនៃភាគីទាំងពីរនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមគ្នាគាំពារសន្តិសុខសមុទ្រនិងក្នុងតំបន់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print