ខេត្តព្រះវិហារ៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ ប្រទះឃើញដេកនៅក្បែរទីលានចាក់សំរាម ដោយនិយាយមិនចេញ ដើរមិនរួច ព្រមទាំងមិនស្គាល់អត្តសញ្ញាណហើយខាងរដ្ឋបាលខេត្តព្រះវិហារ ក៏បានប្រកាសស្វែងរកក្រុមគ្រួសារ សាច់ញាតិ។
របស់បុរសម្នាក់ពុំស្គាល់អត្តសញ្ញាណនោះមាន ភិនភាគដូចក្នុងរូបថតដែលកម្លាំងនគរបាលប៉ុស្តិ៍ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ ប្រទះឃើញដេកនៅក្បែរទីលានចាក់សំរាម ដោយនិយាយមិនចេញ ដើរមិនរួច ព្រមទាំងមិនស្គាល់អត្តសញ្ញាណនោះទេ។
បច្ចុប្បន្ន បុរសរូបនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ករណីក្រុមគ្រួសារ សាច់ញាតិ និងសាធារណៈជន បានឃេីញ និងស្គាល់បុរសខាងលើនេះ សូមធ្វេីការទំនាក់ទំនងមកកាន់លេខ 097 504 6504 ស្នងការរងនគរបាលខេត្តព្រះវិហារ / 095 998 953 មន្រ្តីប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដេីម្បីទទួលបានព័ត៌មានអំពីបុរសខាងលេី៕ដោយ ជីវ័ន្ត