ក្មេងប្រុសម្នាក់រត់ឆ្លងថ្នល់ទៅរកឪពុកត្រូវរថយន្តបុកបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្តបាត់ដំបង៖ រថយន្ត Pajero ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2G-6848 បានធ្វើដំណើរពីស្រុកសំពៅលូនដឹកក្រុមគ្រួសារទៅចូលរួមពិធីខួបកំណើតសាច់ញាតិនៅស្រុកភ្នំព្រឹក បានបុកកុមារម្នាក់ស្លាប់យ៉ាងអាណោចអាធ័មមួយរំពេចនៅកន្លែងកើតហេតុខណៈដែលកុមាររងគ្រោះរត់ឆ្លងផ្លូវទៅរកឪពុក។

...

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត Pajero បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុគេឃើញមានបុរសម្នាក់កើតខ្យល់គ នៅខាងលិចផ្លូវ ហើយអ្នកបើករថយន្តបានបន្ថយល្បឿនក្រឡេកមើលមនុស្សចោមរោមមើលអ្នកកើតខ្យល់គ ដោយមិនបានមើលផ្លូវខាងមុខ ។ ពេលនោះស្រាប់តែមានកុមាររងគ្រោះដែលមានឈ្មោះ ហ៊ួ ម៉េងស៊ឺ ភេទប្រុស អាយុ៣ឆ្នាំ  រស់នៅភូមិឃុំខាងលើ រត់ឆ្លងថ្នល់ទៅរកឪពុកដែលកំពុងឈរមើលអ្នកកើតខ្យល់គមិនប្រយ័ត្នក៏ត្រូវរថយន្ត Pajero បុកកិនក្បាលបែកខួរស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុនោះភ្លាមៗគេឃើញអ្នកបើករថយន្តដែលគេស្គាល់ឈ្មោះ លាង ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ រថយន្តបង្កហេតុក្រោយពីសមត្ថកិច្ចវាស់វែងតាមជំនាញរួចហើយក៏បាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ចំណែកសពកុមាររងគ្រោះក៏ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

IMG_6912

IMG_6913

IMG_6916

IMG_6917

IMG_6918

IMG_6919

IMG_6920

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print