លោកសៅសុខា និងលោកគឹមសុន ចុះជួបសំណេះសំណាល និងចុះពិនិត្យជាក់ស្តែងកន្លែងមានសត្វល្អិតចង្រៃបំផ្លាញស្រូវបងប្អូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក និងលោក គឹមសុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល និងចុះពិនិត្យជាក់ស្តែងកន្លែងមានសត្វល្អិតចង្រៃបំផ្លាញស្រូវបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិពោន ឃុំដូង ស្រុករមាសហែក។

ក្នុងឪកាសនោះក៏មានការចូលរួម លោកសមាជិកក្រុមប្រឹក្សាខេត្ត និងអស់លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានតាមបណ្ដារឃុំទាំង១៦ ក្នុងស្រុករមាសហែក លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ប្រធានមន្ទីរកសិកម្ម ខេត្តកងកំលាំងទាំង៣ លោកមេឃុំ មន្ត្រីដែលពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់។

ក្នុងឪកាសនោះ លោកសៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុករមាសហែក បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេច អគ្គមហាសេនាធិបតី តេជោ ហ៊ុនសែន ប្រធាន ឧត្តមក្រុមប្រឹក្សានិងជាប្រធានព្រឹទ្ធសភាក៏ដូចជា សម្ដេចមហាវរ ធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះផងដែរ។

លោកសៅសុខា បានបន្តថា សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល
សម្ដេចមហាវរ ធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំពុងដឹកនាំត្រួតពិនិត្យ និងជម្រុញ ការអនុវត្តកម្មវិធីនយោបាយ អាទិភាព ៦ចំណុច ។

ហើយរហូតនាពេលនេះគឺពាក់ព័ន្ធនិងមន្ត្រីកសិកម្មដែលមាន លោករដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ
ក៏ដូចជាមន្ត្រី ក្រុមការងារ ជំនាញកសិកម្មដែលបានចុះមក ពិនិត្យជាក់ស្តែងកន្លែងមានសត្វល្អិតចង្រៃបំផ្លាញស្រូវបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិពោន ឃុំដូង ស្រុករមាសហែកនាពេលនេះផងដែរ។

ជាមួយគ្នានេះ លោកសៅសុខា ក៏ សូមចូលរួមសោកស្ដាយជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ ចំពោះបញ្ហាពពួកសត្វល្អិត មានរុយស និងដង្កូវមូលស្លឹក ដែលកំពុងតែបានស៊ីបំភ្លេចបំផ្លាញស្រូវរបស់ប្រជាកសិករ ដែលទាំងអស់នេះគឺជាការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផ្ទាល់ដែលកំពុងតែទទួលរងនូវ ការប៉ះពាល់ដោយសារ រុយ ស និងដង្កូវមូលស្លឹកនេះ។

លោកសៅសុខា ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហាសត្វល្អិត រុយសនេះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញមាននូវបញ្ហានេះកើតឡើង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

ក្នុងឱកាសនោះដែល លោកសៅ សុខា
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក ក៏បានផ្តល់នូវថ្នាំបាញ់ សម្លាប់សត្វល្អិតចង្រៃ ជូនបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួម២០០នាក់ ស្ថិតនៅភូមិពោន ឃុំដូង ស្រុករមាសហែក យ៉ាងភាពស្និទ្ធស្នាលផងដែរ។

...

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានបញ្ជាក់ថានៅស្រុករមាសហែក ផលប៉ះពាល់ និងខូចខាតដោយសត្វល្អិតលើដំណាំស្រូវចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ផ្ទៃដីរងផលប៉ះពាល់ដោយសត្វល្អិតសរុប៤៧៥២ហិកតា ស្មើ១៦ឃុំ ១៣៦ភូមិ មាន៤៣២១ គ្រួសារ ក្នុងនោះ÷ ដង្កូវហ្វូង ៤៧៨ ហិកតាដង្កូវមូរស្លឹក ២៥៩០ ហិកតា រុយស ១៦៨៤ ហិកតាផ្ទៃដីសង្រ្គោះបាន ៣៥៧០ ហិកតាផ្ទៃដីខូចខាត ៥៨៨ ហិកតា
ផ្ទៃដីស្តារឡើងវិញ ៨៨ ហិកតា
ផ្ទៃដីមិនទាន់អន្តរាគមន៍ ៥៩៤ហិកតា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print