ក្រសួងទេសចរណ៍៖​ ក្នុងរយៈពេល១សប្ដាហ៍ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៩៥ ៨៣១នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥១ ៣៦៦នាក់

ចែករំលែក៖

ខេត្តសៀមរាប​៖​ ក្រសួងទេសចរណ៍​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៩៥ ៨៣១នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥១ ៣៦៦នាក់។

ក្រសួង​ទេសចរណ៍​ បានបញ្ជាក់ថា​ សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុប ១២ ៩៥៧បណ្ណ កើនឡើង ៦,៦% និងចំណូលសរុប ៥៨៣ ៩៩៤ ដុល្លាអាមេរិក កើនឡើង ៨,៦%។

គួរបញ្ជាក់ផងដែរថា ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ រួមមាន៖
– អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៣៧ ជើងហោះហើរ
– អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ ជើងហោះហើរ
– អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៧ ជើងហោះហើរផងដែរ៕ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print