រដ្ឋបាលខណ្ឌ៧មករា បានចាប់ផ្តើមអនុវត្តយុទ្ធនាការ « ចាស់អ្នក ថ្មីខ្ញុំ » ក្នុងមូលដ្ឋាន ដើម្បីអាចឱ្យពលរដ្ឋចូលរួមបរិច្ចាគសម្ភារៈ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា បានចាប់ផ្តើមអនុវត្តយុទ្ធនាការ « ចាស់អ្នក ថ្មីខ្ញុំ » ដើម្បី ទទួលយករបស់របរ មានដូចជា សំលៀកបំពាក់ ឬសម្ភារៈសិក្សា ដែលពលរដ្ឋសិស្សនិស្សិតទូទៅ ឈប់ប្រើប្រាស់ តែនៅ មានគុណភាពល្អ និងមានតម្លៃ សម្រាប់យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។

យុទ្ធនាការនេះ គឺជាអនុវត្តតបតាមគំនិតផ្ដួចផ្ដើម និងដឹកនាំប្រកបដោយកិត្តិបណ្ឌិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។

លោកកេត ឧត្តម អភិបាលរងខណ្ឌ៧មករា តំណាងលោកថេង សុថុល អភិបាលខណ្ឌ បានឱ្យដឹងថា ៖ ដោយទទួលបានការចង្អុលបង្ហាញពីរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ បានរៀបចំធុងសម្រាប់ទទួលសម្ភារៈចំនួន០២ធុង សម្រាប់ទទួលរបស់របរ និងសម្ភារៈដែលពលរដ្ឋយកមកបរិច្ចាគ ក្នុងគោលដៅ សម្រាប់យកទៅចែកជូនបន្តដល់ពលរដ្ឋដែលខ្វះខាត ហើយអ្នកកំពុងមានតម្រូវការ ។

លោកអភិបាលរង បន្ថែមថា ៖ ធុងទាំង២ ដែលមានពណ៌លឿងលាយបៃតង ដោយភ្ជាប់ជាមួយអក្សរ « ចាស់អ្នក ថ្មីខ្ញុំ » គឺធុងទី១ រដ្ឋបាលខណ្ឌខណ្ឌ បានដាក់នៅមុខសាលាខណ្ឌផ្ទាល់តែម្តង សម្រាប់អាចឱ្យប្រជាពលរដ្ឋដែលលោកអញ្ចើញទៅទទួលសេវាសាធារណៈផ្សេង អាចបានដឹងពីព័ត៌មាន នៃការចូលផ្តល់ និងអាចមានសទ្ធាចិត្តសប្បុរសបរិច្ចាគជាសម្ភារៈនានាផ្សេងៗ តាមលទ្ធិភាពរបស់ពួកគាត់ ។

ចំណែកធុងទី២ គឺរដ្ឋបាលខណ្ឌ និងធ្វើការចល័តទៅតាមបណ្តាទីតាំងនានាផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអាចឱ្យពលរដ្ឋទូទៅ បានជ្រាបកាន់តែទូលំទូលាយ លើសកម្មភាពចូលរួមចំណែកបរិច្ចាគ ជាមួយកម្មវិធីសប្បុរសសង្គមមួយនេះ ។

ប្រជាពលរដ្ឋ សិស្សនិស្សិត បានបង្ហាញការគាំទ្រ និងពេញចិត្តចូលរួមចំណែក ក្នុងការផ្តល់ជាសម្ភារៈដែលពួកគាត់គិតថាឈប់ប្រើប្រាស់ យកទៅដាក់ក្នុងធុងតាមទីតាំងដែលអាជ្ញាធរតាមតំបន់បានកំណត់ ។ ក្រុមនិស្សិត បន្ថែមថា ៖ « ចាស់អ្នក ថ្មីខ្ញុំ » គឺជាកម្មវិធីដ៏ល្អ សម្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ និងគ្រប់ស្រទាប់វណ្ណៈ អាចចូលរួមចំណែកជាមួយសកម្មភាពសប្បុរសសង្គមមនុស្ស និងសង្គមជាតិទាំងមូលផងដែរ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកក្កដានេះ លោកស្រី ដេវី ឡាដែត ស្នងការកម្មវិធីក្រុមវឌ្ឍននារី និងជាប្រធានគម្រោងបរិស្ថាននៃសមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹង ថា សមាគមកាយឫទ្ធិនារីកម្ពុជាបង្កើតឡើងតាំងពីឆ្នាំ១៩៩៦មកម្លេះ ហើយបច្ចុប្បន្ន ក្រោម ការដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំឱ្យមានគម្រោង និង សកម្មភាពធំៗជាច្រើន ក្នុងនោះក៏មានគម្រោងចូលរួមសកម្មភាពសង្គមផងដែរ ហើយដោយមើលឃើញគម្រោងចូលរួមសម្មភាពចូលរួមសកម្មភាពសង្គម និងថែរក្សាបរិស្ថាននេះល្អ ទើបសមាគមបានបន្តរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» នេះឡើងបន្ថែមទៀត។

លោកស្រី ដេវី ឡាដែត បានឱ្យដឹងថា ត្រឹមរយៈពេលពីរ បីថ្ងៃ បន្ទាប់ពីការប្រកាសយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»នេះ គឺមានប្រជាពលរដ្ឋយ៉ាងផុសផុលបានចូលរួមបរិច្ចាគ របស់របរ និងសម្ភារៈ ប្រើប្រាស់ របស់ខ្លួនមកកាន់សមាគម ហើយបច្ចុប្បន្ន សមាគម ក៏ បានពង្រីកទីតាំងទទួលការបរិច្ចាគបន្ថែមនៅតាមទីតាំងសំខាន់ៗមួយចំនួន ក្នុងរាជធានី ភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋ ក្នុងការចូលរួមបរិច្ចាគផងដែរ ។

...

ជនរួមជាតិទាំងអស់ ក៏អាចចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញឬលេខទំនាក់ទំនង៖ 096 646 4574 / 093 858 893៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print