ភ្នំពេញ ៖ ហេតុអ្វីយើងហៅថា«សហគមន៍កសិកម្មទំនើប»? ពាក្យថា«ទំនើប»នេះមិនសំដៅតែនៅលើទំនើបកម្មនៃការធ្វើកសិកម្មឡើយ បើទោះជាសហគមន៍ប្រភេទនេះមានប្រើប្រាស់បច្ចេកវិទ្យានិងឧបរករណ៍សម្ភារៈទំនើបក៏ដោយ។ នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តថា៖ ភាពទំនើបនៃសហគមន៍នៅទីនេះពាក់ព័ន្ធនឹងការគ្រប់គ្រងទំនើបតាមបែបសហគ្រាសខ្នាតធំ មានផែនការច្បាស់លាស់ «លក់មុនដាំ» ដឹងថាទីផ្សារនៅឯណាមុននឹងចាប់ផ្តើមផលិតកម្ម។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ៖ សប្តាហ៍នេះ ដកឃ្លាចុះមកតាមដានវឌ្ឍនភាពការរៀបចំផែនការអាជីវកម្មរបស់សហគមន៍ស្វាយចន្ទីនៅកំពង់ធំបន្តិច សង្ឃឹមថាសហគមន៍កសិកម្មទំនើបចំនួន៣នឹងលេចចេញរូបរាងដំណាលគ្នាក្នុងពេលឆាប់ៗនៅក្នុងខេត្តដ៏មានសក្តានុពលនេះ។ #សហគមន៍កសិកម្មទំនើប ៕