ភ្នំពេញ៖ ជនជាតិចិនម្នាក់ស្រវឹងស្រាបានបើករថយន្តស៊េរីទំនើប ទៅបុកម៉ូតូPCXពីក្រោយពេញទំហឹង ធ្វើឲ្យផ្លោងម៉ូតូហោះជិត១០ម៉ែត្រ និងបណ្ដាលឲ្យកូនក្មេង២នាក់និងម្ដាយរងរបួសស្រាល ខណៈដែលរូបគាត់ជិះម៉ូតូមួយគ្រឿងត្រលប់មកពីដើរលេងកោះពេជ្រវិញ ។
...
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវចុះពីស្ពានហង្ស កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
រថយន្តបង្កម៉ាកឡិុចសីុស៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-9158 បើកបរដោយបុរសជនជាតិចិន។ ចំណែកជនរងគ្រោះ៣នាក់ម្តាយកូនមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FK-3006 ។
តាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់៣នាក់ម្តាយនិងកូនទើបតែត្រឡប់មកពីដើរលេងកោះពេជ្រវិញ ដោយជិះម៉ូតូចុះពីស្ពានហង្សក្នុងទិសដៅពីកើតទៅលិច គ្រាន់តែជិះហួសស្ពានបានបន្តិចក៏ត្រូវរថយន្តបុកពីក្រោយតែម្តងទៅ ។
បើតាមសម្ដីសាក្សីដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើពួកគាត់ឃើញរថយន្តបង្កបើកយ៉ាងលឿនកាត់មុខណាហ្គាវើុលដោយមានបែកហ្វារមុខខាងស្តាំផង ឃើញសង្ស័យពួកគាត់ក៏ជិះដេញតាមពីក្រោយ រហូតដល់ខាងកើតរង្វង់មូលជូនណាត ទើបឃាត់បាន និងសាកសួរដឹងថា បុកម៉ូុតូនៅគល់ស្ពានហង្ស ក៏រាយការប្រាប់សមត្ថកិច្ចតែម្តងទៅ ។ ពេលឃាត់បានភ្លាមៗ ដោយសារតែមនុស្សចោមរោមមើលច្រើនពេកទើបធ្វើឲ្យអ្នកបើកបរឆ្លៀតឱកាសបន្លំគេចខ្លួនបាត់។
ក្រោយពេលកើតហេតុកុមាររងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅគ្លីនិច ចំណែករថយន្តនិងម៉ូតូត្រូវបានសម្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...