លោក លឹម គានហោ ចុះពិនិត្យការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ នៅក្នុងឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ នៅក្នុងឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

...

ការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រនៅតំបន់នេះ គឺដើម្បីពង្រីកលទ្ធភាពស្រោចស្រពរបស់ប្រព័ន្ធមេវ៉ៃកូ ឱ្យបានដល់ដីស្រែរបស់បងប្អូនប្រជាកសិករបន្ថែមទៀត ។

នាពេលកន្លងទៅ តំបន់នេះ គឺជាតំបន់ស្ងួតហួតហែង និងគ្មានប្រភពទឹក ហើយប្រជាកសិករអាចធ្វើការបង្កបង្កើនផល បានតែ ១ ដង ក្នុង ១ឆ្នាំ ប៉ុណ្ណោះ ជាមួយនឹងទិន្នផលដែលទទួលបានទាបបំផុត ។ ប៉ុន្តែបន្ទាប់ពីប្រព័ន្ធមេវ៉ៃកូជំហានទី ១ ត្រូវបានសាងសង់រួច ក៏ដូចជាការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ តំបន់នេះ បានក្លាយទៅជាតំបន់ដែលអាចបង្កបង្កើនផលបានរហូតដល់ទៅ ៣ ដង ក្នុង ១ឆ្នាំ ដោយទទួលបានទិន្នផលយ៉ាងល្អប្រសើរ ។

នៅក្នុងឱកាសចុះពិនិត្យការងារនោះ លោករដ្ឋមន្ត្រី បានណែនាំដល់អ្នកបច្ចេកទេស បន្តសិក្សា ដើម្បីពង្រីកនូវលទ្ធភាពស្រោចស្រពរបស់ប្រព័ន្ធមេវ៉ៃកូជំហានទី ១ ឱ្យបានដល់ដីស្រែរបស់បងប្អូនប្រជាកសិករបន្ថែមទៀត និងត្រៀមលក្ខណៈបន្តអនុវត្តនូវគម្រោងសាងសង់ប្រព័ន្ធមេវ៉ៃកូជំហានទី ២ ៕

image

image

image

image

image

image

image

image

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print