ភ្នំពេញ៖ ករណីបង្ហោះផ្សាយថា ខេត្តចំនួនបួន មានខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងរតនគិរី ត្រូវបានកាត់ទៅឱ្យប្រទេសផ្សេង គឺជាព័ត៌មានក្លែងក្លាយ!
ប្រទេសកម្ពុជាការពារនិងថែរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់ខ្លួនយ៉ាងពេញលេញ! គឺមិនមានអ្វីដូចការឃោសនាអកុសល ដែលគេបានធ្វើឡើងដោយចេតនាទុច្ចរិត ក្នុងគោលបំណងញុះញង់បង្កចលាចល បំពុលសង្គមនោះឡើយ។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះទៀត៕ដោយ៖តារា
...