ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តម៉ាក FUSO ប្រភេទបែនដឹកដី ទាំងស្ថានភាពងងុយដេក រួចរេចង្កូតទៅស្ដាំដៃបុករះផ្ទះប្រជាពលរដ្ឋ និងសម្ភារ:ដាក់លក់ម្ហូបនៅមុខផ្ទះរងការខូចខាតយ៉ាងដំណំ ប៉ុន្តែករណីនេះមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡេីងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្បែរនឹងរង្វង់មូលនាងកងស្រូវ ក្នុងភូមិ កណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក FUSO ពណ៌ត្រីអី ពាក់ផ្លាក លេខ ព្រះសីហនុ 3A-3605 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកេីតទៅលិច ខណៈជិតដល់រង្វង់មូលនាងកងស្រូវ ក៏រេចង្កូតមកស្ដាំដៃបុករៈសម្ភារៈដាក់លក់ម្ហូប និងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំតែម្ដង ប៉ុន្តែករណីនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរ ឬស្លាប់នោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឃាត់ខ្លួនតៃកុងរថយន្តផងដែរ ដោយសាកសួរតៃកុងរថយន្តបង្ក គឺគាត់ឆ្លេីយប្រាប់ថា ងងុយដេក ទេីបបង្កគ្រោះថ្នាក់បែបនេះ ។ បន្ទាប់មក សមត្ថកិច្ចជំនាញបាននាំអ្នកបេីករថយន្តបង្ក និងធ្វេីការវាស់វែងយករថយន្តមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីដោះស្រាយបន្តតាមនីតិវិធី៕ ដោយ ៖ ភារ៉ា ដង្កោ