ភ្នំពេញ ៖ បុរស ម្នាក់បើកម៉ូតូ បញ្រ្ចាសទិដខ្វះ ការ ប្រុងប្រយ័ត្ន ត្រូវ បាន រថយន្ត មួយ គ្រឿង បេីក បរលឿន ទៅ បុក ពេញ ទំហឹង បណ្ដាល ឲ្យ ខ្ទៀត ជា ច្រើន ម៉ែត្រ ស្លាប់ នៅ នឹង កន្លែង កើត ហេតុ ចំណែក រថយន្តបេីក រត់ គេច ខ្លួន ទៅ បាត់ ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ម៉ោង ៣និង ៤៥នាទី ទាប ភ្លឺ ឈាន ចូល ថ្ងៃ ទី ១៩ខែ កក្កដា ២០២៤ស្ថិត នៅ តាម បណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ចំណុច ភូមិ ព្រៃ ទា សង្កាត់ ចោមចៅ ៣ខណ្ឌ ពោធិ៍ សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ពិសិដ្ឋ អាយុ ២៥ឆ្នាំ មាន ស្រុក កំណើត នៅ ខេត្ត ព្រៃវែង ។
ប្រភព ព័ត៌មាននៅកន្លែង កើត ហេតុ បាន ឲ្យ ដឹង ថា មុន ពេល កេីត ហេតុ ជនរងគ្រោះ ទេីប តែ ចេញ ពី កន្លែង ផឹក ស៊ី នៅ ខេធីវី យីហោ ដាយមិនស្តារ ម្ដុំផ្លូវ តាកន ដោយបើកម៉ូតូ ម៉ាក ស៊ុសុី គីនិច ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 1HY-6960ធ្វើ ដំណើរជិះ បញ្រ្ចាសទិស តាម បណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ពី ត្បូង ទៅ ជើង ក៏ ត្រូវ រថយន្ត ម៉ាក តាកូម៉ា មួយ គ្រឿង មិន ចាំ ស្លាក លេខ បេីកបរ បញ្រ្ចាស គ្នា ហើយ ទៅ បុក ម៉ូតូ ជនរងគ្រោះ ពេញ ទំហឹង បណ្ដាល ខ្ទៀត ជា ច្រើន ម៉ែត្រ បណ្តាឲ្យស្លាប់ ភ្លាមៗ នៅ នឹង កន្លែង កេីត ហេតុ ចំណែក រថយន្ត បង្ក បាន ព្យាយាម បេីក រត់ គេច ខ្លួន ទៅ បាត់ ស្រមោល ទាំង ដែលរថយន្តបែកកង់ ម្ខាង បង្ក ឲ្យ មាន ការ ភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ ឃើញ ហើយ បាន រាយការណ៍ ទាក់ទង ទៅ សមត្ថកិច្ច នគរបាល មូលដ្ឋាន ចុះ មក អន្តរាគមន៍ ។
បន្ទាប់ពីកេីតហេតុ សព រង គ្រោះ ត្រូវ បាន សមត្ថកិច្ច ផ្នែក ជំនាញ វិចខ្ចប់ ដាក់ លើ រថយន្ត ដឹក យក ទៅ ដំកល់ ទុក នៅ វត្ត តាំងក្រសាំង រង ចាំ ស្រាវជ្រាវ រក សាច់ញាតិ តាម ក្រោយ ចំណែក ម៉ូតូ ត្រូវ បាន សមត្ថកិច្ច ផ្នែក ជំនាញ យក ទៅ រក្សា ទុក នៅ ការិយាល័យ ចរាចរណ៍ ផ្លូវ គោក ដេីម្បីប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ៕ជ្រោយពេជ្រ