ភ្ភ្នំពេញ៖ បុរសម្នាក់ជាជាងសំណង់ បានតខ្សែភ្លេីងខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗនៅក្នុងការដ្ឋានសំណង់បង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោង៦នឹង៣៥នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នៅក្នុងការដ្ឋានសាងសង់ផ្ទះ នៅភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ អឿន ស្រុីភេទប្រុសអាយុ ៣៧ឆ្នាំមុខរបរ ជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានសាងសង់ ភូមភូមិកេីតហេតុមានទីលំនៅ នៅ ភូមិស្រកែសឃុំដងទង់ ខេត្តកំពត មានស្រុកកំណើតនៅ ខេត្តព្រៃវែង ។
ប្រភពពត៌មានពី អ្នកធ្វើការនៅជាមួយគ្នា បបានឲ្យដឹងថានៅមុនពេលកេីតហេតុ ក្រោយបញ្ចប់ការងាររួចជនរងគ្រោះបានតខ្សែភ្លើងដេីម្បីរៀបចំដាំបាយ ដំបូងឡើយជនរងគ្រោះត្រូវខ្សែភ្លើងឆក់ម្តងរួចមកហើយ ហេីយបាន ដកឌុយខ្សែភ្លើងចេញ ដេីម្បីជួសជុល(តខ្សែភ្លេីង) ហេហេីយស្រែកឲ្យក្រុមការងារកម្មករដោតឌុយឲ្យផង រយៈពេលមួយសន្ទុះធំ បានបាត់មាត់ឈឹង ហេីយមកមេីលជនរងគ្រោះក៏ស្រាប់តែឃេីញបុរសរងគ្រោះត្រូវបានខ្សែភ្លើងឆក់ផ្កាប់មុខបាត់ទៅហេីយ ។
ប្រភពពត៌មាបន្តទៀតថា ភ្លាមៗនោះជនរងគ្រោះត្រូវបានបងប្អូនកម្មករសំណង់បានយកជនរងគ្រោះទៅសង្រ្គោះបឋមកប់ខ្សាច់ ហេីយហៅរថយន្តសង្រ្គោះបន្ទាន់មក តែជាអកុសល ពេលក្រុមគ្រូពេទ្យមកដល់ បានពិនិត្យជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ។ ហើយបងប្អូនកម្មករសំណង់បានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗ ហេីយកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅជំនាញ កោសល្យវិច័យរាជធានីភ្នំពេញភ្លាមៗផងដែរ ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យរាជធានីភ្នំពេញ មកដល់ចំណុចកេីតហេតុភ្លាមៗបានបំភ្លឺកម្មករសំណង់ភ្លាមៗហេីយបានពិនិត្យសពនឹងពិនិត្យជំវិញកន្លែងកើតហេតុបានប្រាប់ថាជនរងគ្រោះត្រូវបានខ្សែភ្លើងឆក់ស្លាប់ពិតប្រាកដមែន ហេីយបហេីយបានធ្វើលិខិតប្រគល់សពឲ្យបងប្អូន ដេីម្បីដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកខាងប្រពន្ធខេត្តកំពត ៕ជ្រោយពេជ្រ