លោក Wang Wenbin. ៖ មហាវិថី Xi Jinping បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលមិនអាចបំបែកបានរវាងចិន និងកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក Wang Wenbin បានលើកឡើងថា ការប្រសិទ្ធនាមឈ្មោះ មហាវិថី Xi Jinping បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលមិនអាចបំបែកបានរវាងចិន និងកម្ពុជា។

ជាការលើកឡើង នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែល លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅចំថ្ងៃអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន បានអញ្ជើញជាអធិបតីក្នុងពិធីដាក់បង្គោលស្លាក ប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី Xi Jinping នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់កម្ពុជា ក្រុមហ៊ុនសំណង់សៀងហៃ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក Wang Wenbin មានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិន និងកម្ពុជានឹងបន្តបើកស្ថានការណ៍ថ្មី និងសម្រេចបានលទ្ធផលថ្មី។

«ជានិមិត្តរូបថា ប្រជាជនចិន និងកម្ពុជា កាន់ដៃគ្នាយ៉ាងស្អិតរមួត បន្តឆ្ពោះទៅមុខជានិច្ចនូវមិត្តភាពប្រពៃណី ដែលបង្កើតឡើងដោយអ្នកដឹកនាំជំនាន់មុនៗ។ ប្រទេសទាំងពីរ និងជំរុញការប្តេជ្ញាចិត្ត និងកម្លាំងដ៏រឹងមាំ ដើម្បីជំរុញទំនាក់ទំនងចិន-កម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង និងកាន់តែល្អប្រសើរឡើង»

លោកជឿជាក់ថា រាជធានីភ្នំពេញនឹងបន្តបញ្ចេញនូវភាពរស់រវើក និងភាពរស់រវើកជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃឧបទ្វីបខាងត្បូងកណ្តាល និងក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ថា ៖ កាលព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជា ប្រធានគណៈកម្មការរៀបចំពិធីដាំបង្គោលផ្លាកសញ្ញាមហាវិថី ស៊ី ជីនពីង បានអញ្ជើញចុះពិនិត្យទីតាំង ត្រៀមរៀបចំពិធីដាំបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដោយមានការចូលរួមពី គណៈកម្មាធិការបុណ្យជាតិ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានី ខេត្ត ក្រុង និងអង្គភាពពាក់ព័ន្ធជាច្រើនរូប។

ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលការងារដែលនៅសេសសល់ និងការរៀបចំទីតាំងប្រារព្ធពិធីឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ សំដៅធ្វើយ៉ាងណាឱ្យពិធីសម្ពោធ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នេះប្រព្រឹត្តទៅដោយរលូន ធានាបាននូវសុខសុវត្ថិភាព និងមានភាពល្អប្រសើរ ប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា ពិធីសម្ពោធដាំបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមពី លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា ពិធីនេះប្រារព្ធឡើងនៅក្នុងភូមិសាស្ត្រ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ថិតនៅចំណុចរង្វង់មូល ក្បែរផ្លូវជាតិលេខ៤៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print