ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន LG កើនឡើង១៤០ភាគរយ

ចែករំលែក៖

ក្រុមហ៊ុន LG Electronics បានមើលឃើញថាចំណូលប្រតិបត្តិការរបស់ខ្លួនបានកើនឡើងស្ទើរតែ១៤០ភាគរយដល់ចំនួន ៥៨៤,៦ពាន់លានវ៉ុន (៥១៩,៧លាន ដុល្លារសហរដ្ឋអាមេរិក) នៅក្នុងរយៈពេល ពីខែមេសាដល់ខែមិថុនាដោយសារតែ មានការលក់ដាច់ខ្លាំងនូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះនិងម៉ាស៊ីនត្រជាក់ជាដើម។

...

ចំណូលរបស់ក្រុមហ៊ុនមានចំនួន ១៤ពាន់ពាន់លានវ៉ុនពោលគឺកើនឡើង ០,៦ភាគរយធៀបនឹងឆ្នាំមុន។
ប្រាក់ចំណេញប្រតិបត្តិការម៉ាស៊ីន ត្រជាក់របស់ក្រុមហ៊ុននេះបានឈានដល់ ៤៣៣,៧ពាន់លានវ៉ុនពោលគឺកើនឡើង ៤,៨ភាគរយ ខណៈដែលសម្ភារប្រើប្រាស់ក្នុងផ្ទះរបស់ក្រុមហ៊ុននេះបានឈានដល់ ៣៥៦,៧ពាន់លានវ៉ុនពោលគឺកើនឡើង ៥,៧ភាគរយនៅក្នុងត្រីមាសទី២នេះ។

ការកើនឡើងនៃប្រាក់ចំណេញប្រតិ បត្តិការនៃពាណិជ្ជកម្មទាំងពីរនេះគឺដោយសារតែមានការលក់កើនឡើងនូវផលិត ផលដែលមានគុណភាពល្អទាំងនោះ។

ប៉ុន្តែសម្រាប់ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន LG បានខាតបង់ប្រាក់ចំនួន ១៥៣,៥ពាន់លានវ៉ុនដោយសារតែតម្លៃ ទីផ្សារកើនឡើង ហើយការលក់ធ្លាក់ចុះ ចំពោះទូរស័ព្ទប្រភេទG5 របស់ក្រុមហ៊ុន នេះ។ ប្រាក់ចំណូលរបស់ទូរស័ព្ទនោះមានចំនួន៣,២៦ពាន់ពាន់លានវ៉ុនពោលគឺ ធ្លាក់ចុះ៦,២ភាគរយបើធៀបនឹងឆ្នាំមុន។

នៅក្នុងត្រីមាសទី២នេះការនាំចេញទូរស័ព្ទសរុបបានកើនឡើង៣ភាគរយបើ ធៀបនឹងត្រីមាសមុនៗដល់ចំនួន១៣,៩លានគ្រឿង។

ក្រុមហ៊ុននេះបានបញ្ជាក់ថា ការដាក់ចេញនូវទូរស័ព្ទប្រភេទ V series និងការ ពង្រីកការលក់នៃទូរទស្សន៍ស៊េរី K និង ស៊េរី X ត្រូវបានគេរំពឹងថានឹងកើនឡើងនាត្រីមាសក្រោយ។

ទោះបីជាពាណិជ្ជកម្មយានយន្តរបស់ក្រុមហ៊ុននេះទទួលបានការកើនឡើង៤២ ភាគរយដល់ចំនួន ៦៣៩,៦ពាន់លាន ដុល្លារសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រាក់ចំណេញប្រតិបត្តិការលើពាណិជ្ជកម្មយានយន្តនេះបានខាតបង់ចំនួន១៦,៨ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងត្រីមាសទី២ដែរ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុននេះបានផ្តល់នូវចក្ខុវិស័យវិជ្ជមានមួយនៅក្នុងវិស័យយាន្តយន្តរបស់ខ្លួននៅក្នុងត្រីមាសទី៣នេះផងដែរ៕

lg

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print