អាជ្ញាធរសមត្ថកិច្ចស្រុកកែវសីមាបើក ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ឈើប្រណីត រាប់រយកំណាត់ ត្រូវបានជំនាញ និង អាជ្ញាធរ ស្រុកកែវសីមារកឃើញនៅក្នុង ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើរយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២៨ និងថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៦ ។

...

ទីតាំងទាំង៣កន្លែងដែលសមត្ថកិច្ច ចម្រុះរុករក និងរឹបអូសឈើប្រណីតដ៏ច្រើនសម្បើមនោះ ទី១-មានទីតាំងស្ថិតក្នុងចម្ការស្វាយចន្ទី ក្រោយផ្ទះឈ្មោះ វុទ្ធី, ទី២-ស្ថិតក្នុងចម្ការដំឡូងមី និងចម្ការកៅស៊ូ ក្រោយផ្ទះឈ្មោះប៊ុន និងទីតាំងទី៣-ស្ថិត ក្នុងរបងក្រុមហ៊ុនគីរីស៊ីណា ផលិតធ្យូង អនាម័យ ។ ទីតាំង៣នេះ គឺស្ថិតនៅតាម បណ្តោយផ្លូវជាតិឆ្ពោះទៅច្រកទរទ្វេភាគី អន្តរជាតិ ឡាប៉ាខេ ស្ថិតក្នុងភូមិអូរអាម ឃុំ ស្រែ(ខ្ទុម) ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

លោក ជុយ សុឃាងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមាបានមានប្រសាសន៍ថា ឈើដែលបង្ក្រាបបានរយៈពេលពីរថ្ងៃនេះ គឺមានចំនួនសរុប៤៥៣ដុំ ពុំទាន់ដឹងស្មើប៉ុន្មានម៉ែត្រគូបនោះទេ ហើយឈើ ដែលរឹបអូសពីឃ្លាំងក្រុមហ៊ុនយើងស្គាល់ ម្ចាស់អ៊ីចឹងឲ្យម្ចាស់ចូលខ្លួនមកបង់ផាកពិន័យ រីឯឈើរាយប៉ាយនៅចម្ការពលរដ្ឋនោះចាំមើលព្រះរាជអាជ្ញាមានចំណាត់កាយ៉ាងនោះមិនដឹងនៅឡើយទេ ៕

4

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print