សម្តេចធិបតី និងលោកស្រីបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញព្យាបាលលោកយាយម្នាក់រលាកស្បែកបង្កដោយមេរោគយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ព្យាបាលលោកយាយ ចាន់ ថុល អាយុ ៧១ឆ្នាំ មានរលាកកោសិការស្បែកយ៉ាង ធ្ងន់ធ្ងរ ឡើងពងបែកដែលបង្កដោយមេរោគ ព្រមទាំងមានជំងឺប្រចាំកាយ ឈឺសន្លាក់ លើសសម្ពាធឈាម និងទឹកនោមផ្អែមផងនោះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បន្តថា ៖ ពេលនេះ លោកយាយមានអាការៈធូរស្រាលហើយ បានត្រលប់ទៅផ្ទះវិញ ជាមួយទឹកចិត្តរីករាយ និងគោរពថ្លែងអំណរគុណជាអនេកប្បការជូនចំពោះ សម្តេចធិបតី និងលោកស្រីបណ្ឌិត ។

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print