ភ្នំពេញ៖ ក្រសួងការពារជាតិ នៅរសៀលថ្ងៃសៅរ៍ទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភដល់បងប្អូនកងទ័ពកំពុងបំពេញបេសកកម្មក្នុងការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ ដែលបាត់ការទាក់ទងតាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ក្រសួងការពារជាតិ កាលពីព្រឹកមិញនេះ បានឱ្យដឹងថា ឈានចូលដល់ថ្ងៃទី០៨ អាកាសធាតុមានការប្រែប្រួលឆាប់រហ័ស កាន់តែផ្តល់ការលំបាកដល់បងប្អូនកងទ័ព កងកម្លាំង ក្នុងការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តែទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥ នៅតែបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករករហូតដល់បេសកកម្មនេះទទួលបានជោគជ័យ។
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !