សក្ដានុពលទេសចរណ៍ ក្នុងខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សក្កានុពលទេសចរណ៍

* រមណីយដ្ឋានប្រវត្តិសាស្ត្រ
• ប្រាសាទនគរបាជ័យ
ប្រាសាទវត្តនគរបាជ័យ សាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ ទី ១៣ គ.ស. លុះដល់សម័យកណ្តាល ប្រាង្គព្រះចេតិយជំនួសវិញ ។ ប្រាង្គសំខាន់របស់ប្រាសាទនេះត្រូវបានកែប្រែពីកំពូលប្រាង្គទៅជាប្រាសាទភ្នំហាន់ជ័យ ប្រមាណ២០គីឡូម៉ែត្រចេញពីទីរួមខេត្តកំពង់ចាម ស្របតាមមាត់ទន្លេមេគង្គទិសខាងលិច ស្ថិតក្នុងស្រុក កំពង់សៀម យើងនឹងទៅដល់ក្រុមប្រាសាទភ្នំហាន់ជ័យ នៅលើភ្នំហាន់ជ័យ ដែលកសាងឡើងអំឡុងសតវត្សរ៍ ទី៦ និងសតវត្សរ៍ទី៧នៃគ.ស ក្នុងសម័យចេនឡា..។

សក្កានុពលទេសចរណ៍ • ព្រះប្រាង្គជើងព្រៃ
ព្រះប្រាង្គជើងព្រៃ រឺ ព្រេងតំណាលរឿងភ្នំប្រុសភ្នំស្រី មួយផ្សេងទៀត នៃស្រុកជើងព្រៃ ។ ប្រាសាទភ្នំ ជើងព្រៃ ឬ ហៅតាមអ្នកស្រាវជ្រាវថា ភ្នំធំមានទីតាំងស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ប្រាសាទនេះ សាងឡើងនៅលើភ្នំធម្មជាតិ មានខឿនរាងជាថ្នាក់ៗចំនួនបីថ្នាក់ ធ្វើអំពីថ្មបាយក្រៀម បែរមុខទៅទិសខាង កើត ។ ប្រាសាទភ្នំជើងព្រៃ មានកំពែងបីជាន់ មានក្លោងទ្វារចេញចូលបួន ដែលកំពែងទីមួយជាកំពែងទេវ ព័ទ្ធជុំវិញ កំពែងពីរទៀតគ្រាន់ជាខ្លោងទ្វារប៉ុណ្ណោះ ។

-ភ្នំប្រុសភ្នំស្រី
ភ្នំប្រុសភ្នំស្រីជារមណីដ្ឋានមួយស្ថិតនៅក្នុងត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មាន ចម្ងាយ ៧គ.ម ពីទីរួមខេត្តកំពង់ចាម និងចម្ងាយ ១១៤គ.មពីរាជធានីភ្នំពេញបត់ឆ្វេង ៥០០ម៉ែត្រ និងមាន ចម្ងាយប្រមាណ ៧គ.ម ខាងលិចទីរួមខេត្តកំពង់ចាម។

រមណីយដ្ឋានប្រវត្តិសាស្ត្រ
• រមណីយដ្ឋានទឹកឆា
រមណីយដ្ឋានទឹកឆាមានទីតាំងស្ថិតនៅក្នុងភូមិថ្ម ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រមណីយដ្ឋាននេះ មានចម្ងាយប្រហែល៤២គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ។ តំបន់នេះមានសក្តានុពលទាក់ទាញភ្ញៀវទេសចរ រួមមានប្រាសាទបុរាណ និងធារាសាស្ត្រសម្រាប់ស្រោចស្រពដីស្រែកសិកម្មភាគច្រើននៃភ្ញៀវទេសចរគឺនិយម ទៅមុជទឹកដ៏ថ្លាយង់ ដែលហូរចេញពីប្រភពទឹកក្រោមដី។

• ស្ពានឫស្សីកោះប៉ែន
ស្ពានឫស្សីកោះប៉ែន ស្ថិតនៅចម្ងាយ ១គ.ម ពីរង្វង់មូលគីហ្សូណា ជិតនឹងវត្តដីដុះ នៅក្នុងឃុំកោះមិត្ត ក្រុង កំពង់ចាម ។ ស្ពាននេះកសាងឡើងដោយប្រើប្រាស់ឬស្សីទាំងអស់ ហើយត្រូវបានសាងសង់ឡើងវិញជារៀង រាល់ឆ្នាំទំហំ ១.៥ម ទៅ ២ម ប្រវែងប្រមាណ ១គ.ម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print