ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank វៀតណាមនេះ បានព្យាករណ៍ថា កើនឡើងយ៉ាងឆាប់រហ័សនៃការិយាល័យថ្មីនៅទីក្រុងហាណូយ ត្រូវបានគេរំពឹងថានឹងជំរុញឱ្យអត្រាការិយាល័យទំនេរមានដល់ 30% នាពេលឆាប់ៗនេះ។
ក្រុមហ៊ុនខាងលើបាននិយាយនៅក្នុងការចេញផ្សាយនាពេលថ្មីៗថា នៅក្នុងត្រីមាសទី 2 នៃឆ្នាំនេះ សម្រាប់ការិយាល័យកម្រិត A មានអត្រាទំនេរ 23.3% កើនឡើង 1.8 ភាគរយធៀបនឹងត្រីមាសមុន ខណៈដែលការិយាល័យកម្រិត B នៅតែមានអត្រាទំនេះ 16.6% ហើយពុំទាន់មានការផ្គត់ផ្គង់បន្ថែមលើទីផ្សារការិយាល័យកម្រិត B។ ចំណែកការិយាល័យកម្រិត A មានអគារថ្មីចំនួន 3 ដែលមានទំហំ 80,400 ម៉ែត្រការ៉េចូលទីផ្សារបន្ថែមទៀតក្នុងនោះមានដូចា៖ VinaComin Tower និង Taisei Square នៅក្នុងស្រុក Cau Giay និង Grand Terra នៅ Dong Da ។
លោក Leo Nguyen នាយកផ្នែក យុទ្ធសាស្រ្តនិងដំណោះស្រាយសម្រាប់អ្នកជួល នៅក្រុមហ៊ុន Knight Frank Vietnam បាននិយាយថា “តម្រូវការទាបបានជំរុញឱ្យអត្រាកាន់កាប់ក្រោម 30% នៅក្នុងអគារថ្មីមួយចំនួន។ ទីផ្សារការិយាល័យទីក្រុងហាណូយកំពុងដំណើរការយឺតៗ ហើយចំនួនសំណើត្រួតពិនិត្យទីតាំងគឺតិចជាងពាក់កណ្តាលនៃពេលវេលានេះកាលពីឆ្នាំមុន។”
នៅឆមាសទីពីរនៃឆ្នាំនេះ ទីផ្សារនឹងបន្ថែមបន្ទប់ការិយាល័យពិសេសទំហំ 46,000 ម៉ែត្រការ៉េនៅក្នុងអគារ Taisei Square និង Heritage West Lake ដែលជាអគារថ្មីមួយទៀតនៅស្រុក Tay Ho ។
Knight Frank បាននិយាយថាតម្លៃជួលប្រចាំខែ ក្នុងត្រីមាសទីពីរនៅតែមិនផ្លាស់ប្តូរ សម្រាប់ការិយាល័យកម្រិត A តម្លៃ $ 30 និង សម្រាប់ការិយាល័យកម្រិត B តម្លៃ $ 15 ក្នុងមួយម៉ែត្រការ៉េ។
នៅឆ្នាំ 2025-26 ការិយាល័យថ្មីជាង 90,000 sq.m នឹងចូលទីផ្សារក្នុងគម្រោងដូចជា Tien Bo Plaza នៅ Dong Da, Hanoi Hilton West នៅ Cau Giay និងសណ្ឋាគារ Shilla នៅស្រុក Bac Tu Liem។
យោងតាមអ្នកជំនាញ គម្រោងថ្មីគួរតែផ្តោតលើស្តង់ដារបៃតង និងលក្ខណៈវិនិច្ឆ័យសុខភាព ដើម្បីទាក់ទាញអ្នកជួល៕