រដ្ឋមន្រ្តីក្រសួងព័ត៍មាន​៖​ រដូវបិទនេសាទ លើទីផ្សារផែក្រចេះ មិនសម្បូណ៌ត្រីដាក់លក់ទេ!

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ រដូវបិទនេសាទ លើទីផ្សារផែក្រចេះ មិនសម្បូណ៌ត្រីដាក់លក់ទេ!

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ ឧសភា, រដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប នឹងត្រូវបិទចាប់ពីថ្ងៃទី១ ខែមិថុនា។ ក្នុងនោះ៖ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។

ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និង មួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។
នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែង ក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។

សូមបងប្អូនប្រជានេសាទគោរពឱ្យបាននូវការណែនាំនេះដើម្បីទុកពេលវេលាត្រីពងកូននិងធំធាត់និងអាចនេសាទនៅពេលរដូវបើកនេសាទ!

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print