គ្រោះរអិលបាក់ដី នៅប្រទេសអេត្យូពី មនុស្ស១៤៦នាក់បានស្លាប់

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤បានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់បានឱ្យដឹងនាថ្ងៃអង្គារនេះថា គ្រោះរអិលបាក់ដីដ៏សាហាវមួយ នៅភាគខាងត្បូងប្រទេសអេត្យូពី នៃទ្វីបអាហ្រ្វិកបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ក៏១៤៦នាក់ដែរ ហើយបានព្រមានថា តួលេខអាចនឹងបន្តកើនថែមទៀត។

គ្រោះរអិលបាក់ដីខាងលើបានកើតឡើង កាលពីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំមួយកន្លែង ក្នុងស្រុក Geze-Gofa នៃរដ្ឋ South Ethiopia។ អាជ្ញាធរអេត្យូពី បាននិយាយថា សាកសពបុរសចំនួន៩៦នាក់ និងស្រ្តីចំនួន៥០នាក់ ត្រូវបានរកឃើញ ខណៈប្រតិបត្តិការ​រុករក កំពុងនៅបន្តយ៉ាងសកម្ម ហើយតួលេខអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។ កន្លែងកើតហេតុ ស្ថិតនៅចម្ងាយប្រហែលជិត ៥០០​គីឡូម៉ែត្រពីរដ្ឋធានី Addis Ababa។

យោងតាមទីភ្នាក់ងារឆ្លើយតបមនុស្សធម៌ OCHA របស់អង្គការសហប្រជាជាតិ (UN) រដ្ឋ South Ethiopia បាន​ទទួលរងការធ្លាក់ភ្លៀងអំឡុងចន្លោះពេលប៉ុន្មានខែ ចុងក្រោយនេះ ដែលបានបង្កជាគ្រោះទឹកជំនន់ និងការផ្លាស់ទីលំនៅប្រជាជនទ្រង់ទ្រាយធំ៕ ដោយធីរីណា

...

រូបថត​: X

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print